តយោ រាសី គំនរ ៣ យ៉ាង គឹ៖
១. មិច្ឆត្តនិយតោ រាសិ សភាវៈខុសដ៏ទៀងទាត់ ជាគំនរ ១១
២. សម្មត្តនិយតោ រាសិ សភាវៈត្រូវដ៏ទៀងទាត់ ជាគំនរ ១២
៣. អនិយតោ រាសិ សភាវៈមិនទៀងទាត់ ជាគំនរ ១៣
( បិដកលេខ ១៩ ទំព័រ ១៣៨ )
អធិប្បាយ
ពាក្យថា មិច្ឆត្តនិយតោ គឺ មានសភាពខុសដ៏ទៀងទាត់ ។ ពាក្យនេះ ជាឈ្មោះនៃអនន្តរិយ-កម្ម ព្រមទាំងនិយតមិច្ឆាទិដ្ឋិ ។ ឈ្មោះថា សម្មត្តនិយតៈ ព្រោះមានសភាពត្រូវដ៏ទៀងទាត់។ ពាក្យនេះ ជាឈ្មោះរបស់អរិយមគ្គទាំង ៤ ។ ឈ្មោះថា អនិយតៈ ព្រោះមិនទៀងទាត់ ។ ពាក្យនេះជាឈ្មោះរបស់ធម៌ដ៏សេស ។
១. បានដល់មិច្ឆាទិដ្ឋិ និងអនន្តរិយកម្មទាំង ៥
៣. បានដល់ធម៌ដទៃចាកធម៌ទាំង ៣ ពួកនោះ គឺនិយតមិច្ឆាទិដ្ឋិ ១ អនន្តរិយកម្ម ១ អរិយមគ្គ ១