ទោសនៃសីលវិបត្តិរបស់បុគ្គលទ្រុស្ដសីល មាន ៥ យ៉ាង
១. ទុស្សីលោ សីលវិបន្នោ បមាទាធិករណំ មហតឹ ភោគជានឹ និគច្ឆតិ បុគ្គលទ្រុស្ដសីល វិបត្តិចាកសីលនេះ តែងដល់នូវសេចក្ដីវិនាសនៃសម្បត្តិយ៉ាងធំ មានសេចក្ដីប្រមាទជាហេតុ
២. ទុស្សីលស្ស សីលវិបន្នស្ស បាបកោ កិត្តិសទ្ទោ អព្ភុគ្គច្ឆតិ កិត្តិសព្ទអាក្រក់របស់បុគ្គលទ្រុស្ដសីល វិបត្តិចាកសីល រមែងផ្សាយទៅសព្វទិស
៣. ទុស្សីលោ សីលវិបន្នោ យំ យទេវ បរិសំ ឧបសង្កមតិ យទិ ខត្តិយបរិសំ យទិ ព្រាហ្មណបរិសំ យទិ គហបតិបរិសំ យទិ សមណបរិសំ អវិសារទោ ឧបសង្កមតិ មង្កុភូតោ បុគ្គលទ្រុស្ដសីល វិបត្តិចាកសីល ចូលទៅរកបរិស័ទណាៗ ទោះខត្តិយបរិស័ទក្ដី ព្រាហ្មណបរិស័ទក្ដី គហបតិបរិស័ទក្ដី សមណបរិស័ទក្ដី រមែងមិនក្លៀវក្លា មានមុខឱនចុះ
៤. ទុស្សីលោ សីលវិបន្នោ សម្មូឡ្ហោ កាលំ ករោតិ បុគ្គលទ្រុស្ដសីល វិបត្តិចាកសីល តែងវង្វេងធ្វើមរណកាល
៥. ទុស្សីលោ សីលវិបន្នោ កាយស្ស ភេទា បរំ មរណា អបាយំ ទុគ្គតឹ វិនិបាតំ និរយំ ឧបបជ្ជតិ បុគ្គលទ្រុស្ដសីល វិបត្តិចាកសីល លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្ដីស្លាប់ទៅ តែងទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក
( បិដកលេខ ១៩ ទំព័រ ១៧៧-៧៨ )