អានិសង្សនៃសីលសម្បទា មាន ៥ យ៉ាង
១. សីលវា សីលសម្បន្នោ អប្បមាទាធិករណំ មហន្តំ ភោគក្ខន្ធំ អធិគច្ឆតិ បុគ្គលមានសីល បរិបូណ៌ដោយសីល រមែងបាននូវគំនរទ្រព្យច្រើន មានសេចក្ដីមិនប្រមាទជាហេតុ
២. សីលវតោ សីលសម្បន្នស្ស កល្យាណោ កិត្តិសទ្ទោ អព្ភុគ្គច្ឆតិ កិត្តិសព្ទដ៏ពីរោះរបស់បុគ្គលមានសីល បរិបូណ៌ដោយសីល តែងផ្សាយទៅសព្វទិស
៣. សីលវា សីលសម្បន្នោ យំ យទេវ បរិសំ ឧបសង្កមតិ យទិ ខត្តិយបរិសំ យទិ ព្រាហ្មណបរិសំ យទិ គហបតិបរិសំ យទិ សមណបរិសំ វិសារទោ ឧបសង្កមតិ អមង្កុភូតោ បុគ្គលមានសីល បរិបូណ៌ដោយសីល ចូលទៅរកបរិស័ទណាៗ ទោះបីជាខត្តិយបរិស័ទក្ដី ព្រាហ្មណបរិស័ទក្ដី គហបតិបរិស័ទក្ដី សមណបរិស័ទក្ដី រមែងក្លៀវក្លា មិនមានមុខឱនចុះ
៤. សីលវា សីលសម្បន្នោ អសម្មូឡ្ហោ កាលំ ករោតិ បុគ្គលមានសីល បរិបូណ៌ដោយសីល រមែងមិនវង្វេង ធ្វើមរណកាល
៥. សីលវា សីលសម្បន្នោ កាយស្ស ភេទា បរំ មរណា សុគតឹ សគ្គំ លោកំ ឧបបជ្ជតិ បុគ្គលមានសីល បរិបូណ៌ដោយសីល លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្ដីស្លាប់ទៅ តែងបានទៅកើតក្នុងសុគតិ សួគ៌ ទេវលោក
( បិដកលេខ ១៩ ទំព័រ ១៧៨-៧៩ )