Search

Loading

Content

08 January 2012

សញ្ញា​ ១០

សញ្ញា ១០ ប្រការ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយ មានផលច្រើន មាន​​អានិសង្ស​ច្រើន ឈមទៅ​កាន់អមតៈ មានអមតៈជាបរិយោសាន, សញ្ញា ១០ ប្រការ​នោះ​ គឺ៖

១. អសុភសញ្ញា         សម្គាល់ថាមិនស្អាត

២. មរណសញ្ញា         សម្គាល់ក្នុងសេចក្តីស្លាប់

៣. អាហារេ បដិកូលសញ្ញា សម្គាល់ថា គួរខ្ពើមរអើមក្នុងអាហារ

៤. សព្វលោកេ អនភិរតសញ្ញា សេចក្តីសម្គាល់ថា មិនគួរ​ត្រេកអរ​ក្នុង​លោក​ទាំង​អស់

៥. អនិច្ចសញ្ញា           សម្គាល់ថាមិនទៀង

៦. អនិច្ចេ ទុក្ខសញ្ញា   សម្គាល់ថា ជាទុក្ខក្នុងរបស់មិនទៀង

៧. ទុក្ខេ អនត្តសញ្ញា   សម្គាល់ថា មិនមែនខ្លួនក្នុងរបស់ដែលជាទុក្ខ

៨. បហានសញ្ញា          សម្គាល់ថា គួរលះបង់

៩. វិរាគសញ្ញា           សម្គាល់ការប្រាសចាកតម្រេក

១០. និរោធសញ្ញា        សម្គាល់ការរលត់

ន័យម្យ៉ាងទៀត សញ្ញា ១០ ប្រការ គឺ៖

១-៥. អនិច្ចសញ្ញា, អនត្តសញ្ញា, មរណសញ្ញា, អាហារេ បដិកូលសញ្ញា, សព្វលោកេ អនភិរតសញ្ញា

៦. អដ្ឋិកសញ្ញា            សម្គាល់អសុភដែលមានតែរាងឆ្អឹង

៧. បុឡុវកសញ្ញា          សម្គាល់អសុភដែលមានដង្កូវចុះ

៨. វិនីលកសញ្ញា          សម្គាល់អសុភដែលមានពណ៌ខៀវ

៩. វិច្ឆិទ្ទកសញ្ញា           សម្គាល់អសុភដែលដាច់ជាកំណាត់

១០. ឧទ្ធុមាតកសញ្ញា    សម្គាល់អសុភដែលហើមប៉ោង

( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២២៩-២៣០ )

សញ្ញា ១០ ប្រការ ក្នុងគិរិមានន្ទសូត្រ

សញ្ញា ១០ ប្រការ មានសម្តែងក្នុងគិរិមានន្ទសូត្រ គឺ អនិច្ចសញ្ញា, អនត្តសញ្ញា, វិរាគសញ្ញា, និរោធសញ្ញា, សព្វ-លោកេ អនភិរតសញ្ញា, សព្វសង្ខារេសុ អនិច្ចសញ្ញា, អានាបានស្សតិ ។

ភិក្ខពិចារណាឃើញរឿយៗ ថាមិនទៀង ក្នុងឧបាទានក្ខន្ធទាំង ៥ ( រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ) នេះ​ហៅថា អនិច្ចសញ្ញា

ភិក្ខុពិចារណាឃើញរឿយៗ ដូច្នេះថា មិនមែនជារបស់ខ្លួន ក្នុងអាយតនៈខាងក្នុង ៦ និងអាយតនៈខាងក្រៅ ៦ នេះ ហៅថា អនត្តសញ្ញា

ភិក្ខុពិចារណាឃើញរឿយៗ ថា មិនល្អ ក្នុងរូបកាយ​ នេះ ហៅថា អសុភសញ្ញា

ភិក្ខុពិចារណាឃើញរឿយៗ ថាជាទោស ក្នុងរូបកាយ នេះ ហៅថា អាទីនវសញ្ញា

ភិក្ខុក្នុងសាសនានេះ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតទៀត ឬដែលកើតឡើង ក៏ធ្វើឲ្យ​វិនាស​ទៅវិញ នូវកាមវិតក្ក ព្យាបាទវិតក្ក និងវិហឹសាវិតក្ក នេះហៅថា បហានសញ្ញា

ភិក្ខុពិចារណាឃើញជារឿយៗ ថា ធម៌ជាគ្រឿងរម្ងាប់សង្ខារទាំងពួង លះបង់នូវ​ឧបធិ​ទាំងពួង អស់ទៅនៃតណ្ហា ប្រាសចាករាគៈ រំលត់ទុក្ខ នេះជាធម៌ស្ងប់ ធម៌ឧត្តម នេះ​ហៅថា វិរាគសញ្ញា

ភិក្ខុពិចារណាឃើញជារឿយៗ ថា ធម៌ជាគ្រឿងរម្ងាប់សង្ខារទាំងពួង លះបង់នូវ​ឧបធិ​ទាំងពួង អស់ទៅនៃតណ្ហា ប្រាសចាករាគៈ រំលត់ទុក្ខ នេះជាធម៌ស្ងប់ ធម៌ឧត្តម នេះ​ហៅថា និរោធសញ្ញា

ឧបាយ ( គឺតណ្ហានិងទិដ្ឋិ ) ឧបាទាន ( គឺសេចក្តីប្រកាន់មាំ ) អភិនិវេសៈ ( គឺ​សស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ ) អនុស័យ ( គឺកិលេសដែលដេកនៅរឿយៗ ក្នុង​សត្តសន្តាន ) ណា ក្នុងលោក ភិក្ខុក្នុងសាសនានេះ កាលបើលះ​បង់នូវ​បាបធម៌​ទាំង​នោះ មិនបានប្រកាន់មាំដោយចិត្ត ក៏រមែងវៀរ ( ចាកបាបធម៌ទាំងនោះ ) បាន នេះ​ហៅថា សព្វលោកេ អនភិរតសញ្ញា

ភិក្ខុក្នុងសាសនានេះ នឿយណាយ ធុញទ្រាន់ ស្អប់ខ្ពើម ចាកសង្ខារទាំងពួង នេះហៅ​ថា សព្វសង្ខារេសុ អនិច្ចសញ្ញា

ភិក្ខុកំណត់ដឹងនូវខ្យល់ដកដង្ហើម និងខ្យល់ដកដង្ហើមចេញ នេះហៅថា អានាបានស្សតិ

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ