Search

Loading

Content

08 January 2012

មន្ទិល ៨ ប្រការ

មន្ទិលមាន ៨ ប្រការ គឺ

១. មន្តទាំងឡាយ មានការមិនស្វាធ្យាយ ជាមន្ទិល

២. ផ្ទះទាំងឡាយ មានការមិនថែទាំជាមន្ទិល

៣. ការខ្ជិលច្រអូស ជាមន្ទិលនៃសម្បុរសរីរៈ

៤. ការប្រហែសធ្វេស ជាមន្ទិលនៃអ្នករក្សា

៥. ការប្រព្រឹត្តអាក្រក់ ( ចំពោះប្តី ) ជាមន្ទិលរបស់ស្ត្រី

៦. សេចក្តីកំណាញ់ ជាមន្ទិលរបស់អ្នកឲ្យ

៧. អកុសលធម៌ដ៏លាមក ជាមន្ទិលក្នុងលោកនេះ និងលោកខាងមុខ

៨. អវិជ្ជា ជាមន្ទិលក្រៃលែង ជាងមន្ទិលទាំងនោះទៀត

ព្រះ​សម្មាសម្ពុទ្ធទ្រង់​ត្រាស់​ថា៖

អសជ្ឈាយមលា  មន្តា                អនុដ្ឋានមលា  ឃរា

មលំ វណ្ណស្ស កោសជ្ជំ               បមាទោ រក្ខតោ មលំ ។

មលិត្ថិយា   ទុច្ចរិតំ                       មច្ឆេរំ  ទទតោ  មលំ

មលា វេ បាបកា ធម្មា                 អស្មឹ លោកេ បរម្ហិ ច

តតោ  មលា  មលតរំ                   អវិជ្ជា  បរមំ  មលំ  ។

មន្តទាំងឡាយ មានការមិនស្វាធ្យាយ ជាមន្ទិល ផ្ទះទាំងឡាយមានការមិនថែទាំ ជា​មន្ទិល ការខ្ជិលច្រអូស ជា​មន្ទិលនៃពណ៌សម្បុរ ការប្រហែសធ្វេស ជា​មន្ទិល​នៃ​អ្នក​រក្សា ការប្រព្រឹត្តអាក្រក់ ( ចំពោះប្តី ) ជាមន្ទិលរបស់ស្ត្រី សេចក្តីកំណាញ់ ជា​មន្ទិល​របស់អ្នកឲ្យ អកុសលធម៌ដ៏លាមក ជាមន្ទិលក្នុងលោកនេះ និងលោកខាងមុខ មន្ទិល​ដ៏​លើសជាងមន្ទិលទាំងនោះ គឺអវិជ្ជា ជាមន្ទិលយ៉ាងក្រៃលែង ។

( សុត្តន្តបិដក អង្គុត្តនិកាយ អដ្ឋកនិបាត និងគាថាធម្មបទ )
សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ