Search

Loading

Content

Showing posts with label ធម៌​ពួក​ ៦. Show all posts
Showing posts with label ធម៌​ពួក​ ៦. Show all posts
0 មតិ

អនុត្តរិយៈ​ ធម្មជាត​ដ៏​ប្រសើរ​ ៦

BUDDHA_BLOSSOM_by_VISHNU108
អនុត្តរិយៈ​ គឺ​ធម្មជាត​ដ៏​ប្រសើរ​ ឬ​ធម្មជាត​ប្រសើរ​បំផុត​ នេះ​ មាន​ ៦​ យ៉ាង​ គឺ៖
១. ទស្សនានុត្តរិយំ​   ទស្សនានុត្តរិយៈ ប្រសើរ​បំផុត​ដោយ​ការ​ឃើញ​
២. សវនានុត្តរិយំ​      សវនានុត្តរិយៈ​ ប្រសើរ​បំផុត​ដោយ​ការ​ស្ដាប់
៣. លាភានុត្តរិយំ​      លាភានុត្តរិយៈ​ ប្រសើរ​បំផុត​ដោយ​ការ​បាន
៤. សិក្ខានុត្តរិយំ​      សិក្ខានុត្តរិយៈ​ ប្រសើរ​បំផុត​ដោយ​ការ​សិក្សា​
៥. បារិចរិយានុត្តរិយំ​  បារិចរិយានុត្តរិយៈ​ ប្រសើរ​បំផុត​ខាង​ការ​បម្រើ​
៦. អនុស្សតានុត្តរិយំ​   អនុស្សតានុត្តរិយៈ​ ប្រសើរ​បំផុត​ដោយ​ការ​រលឹក​រឿយៗ
( អនុត្តរិយសូត្រ​ បិដក​លេខ​ ៤៦​ ទំព័រ​ ១០ និង​សង្គីតិសូត្រ​ បិដក​លេខ​ ១៩​ ទំព័រ​ ២០៧ )
គប្បី​ជ្រាប​សេចក្ដី​អធិប្បាយ​ក្នុង​អនុត្តរិយៈ​ទាំង​នេះ​ ដូច​តទៅ​នេះ៖
បទ​ថា​ អនុត្តរិយានិ​ សេចក្ដី​ថា​ ( ការ​ឃើញ​ជា​ដើម​ )​ ដែល​វៀរ​ចាក​វត្ថុ​ដទៃ​ក្រៃ​លែង​ជាង​ ឈ្មោះ​ថា​ អនុត្តរិយ ។​ បទ​ថា​ ទស្សនានុត្តរិយំ​ សេចក្ដី​ថា​ ( ការ​ឃើញ​ព្រះ​ពុទ្ធ​ជា​ដើម )​ ជា​ការ​ឃើញ​ដ៏​ប្រសើរ​ ក្នុង​ការ​ឃើញ​រូប​ទាំង​ឡាយ​ក្នុង​បទ​ទាំង​ពួង​ ក៏​មាន​ន័យ​ដូច​គ្នា​ ។​ អធិប្បាយ​ថា​ ការ​ឃើញ​ដំរី​កែវ​ជា​ដើម​ មិន​ឈ្មោះ​ថា​ ជា​ទស្សនានុត្តរិយៈ​ ចំណែក​ការ​ឃើញ​ព្រះទសពល​ក្ដី​ ព្រះភិក្ខុសង្ឃ​ក្ដី​ ដោយ​អំណាច​សេចក្ដី​ស្រឡាញ់​ដ៏​មាំ​ ការ​ឃើញ​និមិត្ត​ណា​នី​មួយ​ មាន​កសិណ​ និង​អសុភនិមិត្ត​ជា​ដើម​ក្ដី​ របស់​អ្នក​មាន​សទ្ធា​តាំង​មាំ​ហើយ​ ឈ្មោះ​ថា​ ទស្សនានុត្តរិយៈ ។
ការ​ស្ដាប់​គុណកថា​របស់​ក្សត្រ​ជា​ដើម​ មិន​ឈ្មោះ​ថា​ ជា​សវនានុត្តរិយៈ​ ចំណែក​ការ​ស្ដាប់​គុណកថា​របស់​ព្រះរតនត្រ័យ​ ដោយ​អំណាច​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​មាំ​ក្ដី​ ការ​ស្ដាប់​ព្រះពុទ្ធវចនៈ​ គឺ​ព្រះ​ត្រៃបិដក​ក្ដី​ របស់​អ្នក​មាន​សទ្ធា​តាំង​មាំ​ហើយ​ ឈ្មោះ​ថា​ សវនានុត្តរិយៈ​ ។
ការ​បាន​កែវ​មណី​ជា​ដើម​ មិន​មែន​ជា​លាភានុត្តរិយៈ​ ចំណែក​ការ​បាន​អរិយទ្រព្យ​ ៧​ ឈ្មោះ​ថា​ លាភានុត្តរិយៈ ។​
ការ​សិក្សា​សិល្បៈ​ទាក់​ទង​នឹង​ដំរី​ជា​ដើម​ មិន​ឈ្មោះ​ថា​ ជា​សិក្ខានុត្តរិយៈ​ ចំណែក​ការ​បំពេញ​ត្រៃ​សិក្ខា​ ឈ្មោះ​ថា​ សិក្ខានុត្តរិយៈ​ ។
ការ​បម្រើ​ក្សត្រ​ជា​ដើម​ មិន​ឈ្មោះ​ថា​ ជា​បារិចរិយានុត្តរិយៈ​ ចំណែក​ការ​បម្រើ​ព្រះរតនត្រ័យ​ ឈ្មោះ​ថា​ បារិចរិយានុត្តរិយៈ ។​
ការ​រលឹក​ដល់​គុណ​ក្សត្រ​ជា​ដើម​ មិន​ឈ្មោះ​ថា​ ជា​អនុស្សតានុត្តរិយៈ​ ចំណែក​ការ​រលឹក​ដល់​គុណ​ព្រះរតនត្រ័យ​ ឈ្មោះ​ថា​ អនុស្សតានុត្តរិយៈ ។​
អនុត្តរិយៈ​ទាំង​ ៦​ នេះ​ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ទុក​ ទាំង​លោកិយ​ ទាំង​លោកុត្តរ​ ដោយ​ប្រការ​ដូច​ពណ៌នា​មក​នេះ​ ។
អានបន្ត...
0 មតិ

អត្ថស្សទ្វារជាតក

( ទ្វារ​មុខ​នៃ​ប្រយោជន៍​ មាន​ ៦ )

Door_with_gold_key

ព្រះ​បរមសាស្តា​ កាល​ដែល​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះ​ជេតពនមហាវិហារ​ ទ្រង់​ប្រារព្ធ​កុលបុត្រ​ម្នាក់​ដែល​ជា​អ្នក​ឆ្លាត​ក្នុង​ប្រយោជន៍​ ព្រះ​អង្គ​ទ្រង់​ត្រាស់​ព្រះ​ធម៌​ទេសនា​នេះ​ មាន​ពាក្យ​ជា​អាទិ​ថា​ អារោគ្យមិច្ឆេ​ បរមញ្ច​ លាភំ ។

រឿង​រ៉ាវ​ក្នុង​បច្ចុប្បន្ន

  មាន​រឿង​ដោយ​សង្ខេប​ថា​ ក្នុង​នគរ​សាវត្ថី​ មាន​បុត្រ​នៃ​សេដ្ឋី​ម្នាក់​ កើត​មក​បាន​ ៧​ ឆ្នាំ​ ក៏​ជា​អ្នក​មាន​បញ្ញា​ ឆ្លាត​ក្នុង​ប្រយោជន៍ ។​ ថ្ងៃ​មួយ​ គេ​បាន​ចូល​ទៅ​រក​បិតា​ ហើយ​សួរ​នូវ​បញ្ហា​ អំពី​ទ្វារ​នៃ​ប្រយោជន៍ ។​ លោក​សេដ្ឋី​ជា​បិតា​ មិន​ជ្រាប​នូវ​បញ្ហា​នោះ​ ទើប​មាន​សេចក្តី​ត្រិះ​រិះ​ថា​ បញ្ហា​នេះ​ ល្អិត​សុខុម​ណាស់​ វៀរ​ចាក​ព្រះ​សម្មាសម្ពុទ្ធ​ហើយ​ អ្នក​ដទៃ​ក្នុង​លោកសន្និវាស​ មិន​

អានបន្ត...
0 មតិ

ព្រះ​តថាគត​ទ្រង់​ត្រាស់​តែ​វាចា​ពិត​ និងប្រកប​ដោយ​ប្រយោជន៍

វាចា ៦ ប្រការ មានសម្តែងក្នុងអភយរាជកុមារសូត្រ បិដកលេខ ២៣ ទំព័រ ១៤៩ ដល់​ ១៦០ ព្រះអង្គត្រាស់​ព្យាករបញ្ហារបស់ព្រះអភយរាជកុមារ តែ​ក្នុង​ទី​នេះ ខ្ញុំ.សូម​លើក​​យកមកដោយសង្ខេប ៖
១. អភូតំ អតច្ឆំ អនត្ថសញ្ហិតំ  វាចាដែលមិនពិត មិនទៀង មិន​ប្រកប​ដោយ​ប្រយោជន៍;​​ ថែមទាំងមិនជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់​ជន​ទាំង​ឡាយ​​ដទៃ​ផង​ព្រះ​តថាគតមិនត្រាស់វាចានោះទេ
២. ភូតំ តច្ឆំ អនត្ថសញ្ហិតំ  វាចាពិត ទៀង តែមិនប្រកបដោយប្រយោជន៍; ថែម​​ទាំង​មិន​​ជាទីស្រឡាញ់ ​មិនជាទី​គាប់ចិត្ត របស់ជនទាំងឡាយដទៃផង ព្រះ​​តថាគត​ក៏​មិន​ត្រាស់​​វាចានោះដែរ
៣. ភូតំ តច្ឆំ អត្ថសញ្ហិតំ  វាចាដែលពិត ទៀង ប្រកបដោយប្រយោជន៍; តែ​ថា​ វាចា​នោះ​មិនជាទីស្រឡាញ់ មិន​ជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ ព្រះ​​តថាគត​ស្គាល់​កាលគួរ នឹងត្រាស់វាចានោះ
អានបន្ត...

ដំណោះ​ស្រាយ​បញ្ហា​ប្តី​ប្រពន្ធ



រឿង​ប្តី​ប្រពន្ធ ជារឿងធម្មតារបស់អ្នកគ្រប់គ្រងផ្ទះ ។ ព្រះអរិយបុគ្គល ២ ពួក គឺ​ព្រះសោតាបន្ន និងព្រះ​សកទាគាមីដែលមិនបានបួស ក៏នៅ​គ្រប់​គ្រង​ផ្ទះ​ដែរ ។

បើប្តីប្រពន្ធជាទូទៅ មានកល្យាណសីល និងកល្យាណធម៌ហើយ គ្រួសារ​នោះ​ឯង ក៏រមែងមាននូវសេចក្តីសុខតាម​លោកិយវិស័យ ។


អានបន្ត...
សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ