ខយេ ញាណំ សេចក្តីដឹងក្នុងអរិយមគ្គជាគ្រឿងអស់ទៅនៃកិលេស
អនុប្បាទេ ញាណំ សេចក្តីដឹងក្នុងអរិយផល ដែលធ្វើសត្វមិនឲ្យកើតឡើងដោយបដិសន្ធិ
អធិប្បាយ
ពាក្យថា ខយេ ញាណំ បានដល់ ញាណក្នុងអរិយមគ្គ ដែលធ្វើឲ្យកិលេសអស់ទៅ ។ ពាក្យថា អនុប្បាទេ ញាណំ បានដល់ ញាណក្នុងអរិយផល ដែលជាផលញ៉ាំងមិនឲ្យកើតដោយបដិសន្ធិ ឬដែលកើតឡើងក្នុងទីបំផុតនៃការមិនកើតឡើងនៃកិលេសដែលមគ្គនោះៗ សម្លាប់
អានបន្ត...
វិជ្ជា វិជ្ជា [ បានដល់ វិជ្ជា ៣ ]
វិមុត្តិ វិមុត្តិ [ បានដល់វិមុត្តិពីរ គឺ ចិត្តស្សអធិមុត្តិ សេចក្តីរួចចាកនីវរណធម៌នៃចិត្ត បានដល់អដ្ឋសមាបត្តិ ១ ព្រះនិព្វាន ១ ]
អធិប្បាយ
ពាក្យថា វិជ្ជា បានដល់ វិជ្ជា ៣ ។ ពាក្យថា វិមុត្តិ បានដល់ វិមុត្តិ ២ គឺ ការរួចផុតនៃចិត្ត និងព្រះនិព្វាន ។ ក្នុងទីនេះ សមាបត្តិ ៨ ឈ្មោះថា អធិមុត្តិ ព្រោះរួចផុតហើយដោយល្អ ចាកកិលេសទាំងឡាយមាននីវរណជាដើម ។ ព្រះនិព្វាន គប្បីជ្រាបថា ឈ្មោះថា វិមុត្តិ ព្រោះរួចផុតហើយចាកសង្ខតធម៌ទាំងពួង ។
អានបន្ត...
អសន្តុដ្ឋិតា ច កុសលេសុ ធម្មេសុ សេចក្តីមិនសន្តោសក្នុងកុសលធម៌ទាំងឡាយ
អប្បដិវានិតា ច បធានស្មឹ មិនរួញរាក្នុងសេចក្តីព្យាយាម
អធិប្បាយ
ពាក្យថា អសន្តុដ្ឋិតា ច កុសលេសុ ធម្មេសុ បានដល់ សេចក្តីប្រាថ្នាក្រៃលែងឡើងៗ របស់អ្នកដែលនៅមិនពេញចិត្តដោយការចម្រើនកុសលធម៌ ។ តាមពិត បុគ្គលដែលព្រមព្រៀងដោយអសន្តុដ្ឋិតានោះ បំពេញសីលហើយរមែងញ៉ាំងឈានឲ្យកើតឡើង បានឈានហើយ រមែងចម្រើនវិបស្សនា ចម្រើនវិបស្សនាហើយ នៅមិនទាន់បានសម្រេចព្រះអរហត្ត រមែងមិនរាថយពាក់កណ្តាលទី ។
អានបន្ត...
សំវេគោ ច សំវេជនីយេសុ ឋានេសុ សេចក្តីសង្វេគក្នុងហេតុទាំងឡាយគួរសង្វេគ [ បានដល់ជាតិទុក្ខ ជរាទុក្ខ មរណទុក្ខ និងព្យាធិទុក្ខ ]
សំវិគ្គស្ស ច យោនិសោ បធានំ សេចក្តីព្យាយាម [ បានដល់សម្មប្បធាន ៤ ] ដោយឧបាយរបស់បុគ្គលអ្នកមានចិត្តសង្វេគ
អធិប្បាយ
ក្នុងពាក្យថា សំវេគោ ច សំវេជនីយេសុ ឋានេសុ នេះ ដែលឈ្មោះថា សំវេគ បានដល់ ញាណទស្សនៈ ដោយការឃើញ ការកើតជាដើមដោយភាពជាភ័យ យ៉ាងនេះថា ជាតិភ័យ
អានបន្ត...
ទិដ្ឋិវិសុទ្ធិ ខោ បន សេចក្តីបរិសុទ្ធនៃទិដ្ឋិ គឺញាណទស្សនៈ
យថាទិដ្ឋស្ស ច បធានំ សេចក្តីព្យាយាមនៃបុគ្គលដែលមានសេចក្តីយល់ឃើញតាមពិត [ សេចក្តីព្យាយាមដែលប្រកបដោយញាណទស្សនៈនោះ ]
អធិប្បាយ
ក្នុងពាក្យថា ទិដ្ឋិវិសុទ្ធិ ខោ បន យថា ទិដ្ឋិស្ស ច បធានំ ( សេចក្តីបរិសុទ្ធនៃទិដ្ឋិ និងសេចក្តីព្យាយាមរបស់អ្នកមានទិដ្ឋិ ) នេះ ញាណទស្សនៈ លោកហៅថា ទិដ្ឋិវិសុទ្ធិ ។
អានបន្ត...
សីលវិសុទ្ធិ សេចក្តីបរិសុទ្ធនៃសីល
ទិដ្ឋិវិសុទ្ធិ សេចក្តីបរិសុទ្ធនៃទិដ្ឋិ
អធិប្បាយ
ពាក្យថា សីលវិសុទ្ធិ គឺសីលដែលអាចនឹងឲ្យដល់សេចក្តីបរិសុទ្ធបាន ។ ចំណែកក្នុងព្រះអភិធម្ម លោកចែកសីលវិសុទ្ធិទុកយ៉ាងនេះថា “តត្ថ កតមា សីលវិសុទ្ធិ? កាយិកោ អវីតិក្កមោ វាចសិកោ អវីតិក្កមោ កាយិកវាចសិកោ អវីតិក្កមោ, អយំ វុច្ចតិ សីលវិសុទ្ធិ បណ្តាធម៌ទាំងនោះ សីលវិសុទ្ធិ តើដូចម្តេច? គឺ ការមិនប្រព្រឹត្តកន្លងល្មើសតាមផ្លូវកាយ ការមិនប្រព្រឹត្តកន្លងល្មើសតាមផ្លូវវាចា ការមិនប្រព្រឹត្តកន្លងល្មើសតាមផ្លូវកាយ និងតាមផ្លូវវាចា នេះហៅថា សីលវិសុទ្ធិ” ។
អានបន្ត...
សីលសម្បទា សីលសម្បទា
ទិដ្ឋិសម្បទា ទិដ្ឋិសម្បទា
អធិប្បាយ
ពាក្យថា សីលវិបត្តិ សេចក្តីថា សោរច្ចៈនុ៎ះឯងដែលលោកពោលទុកខាងដើមយ៉ាងនេះថា “តត្ថ កតមា សីលសម្បទា? កាយិកោ អវីតិក្កមោ បណ្តាធម៌ទាំងនោះ សីលសម្បទា តើដូចម្តេច? គឺ ការមិនប្រព្រឹត្តល្មើសតាមផ្លូវកាយ” ដូច្នេះ ហៅថា សីលសម្បទា ព្រោះញ៉ាំង
អានបន្ត...
សីលវិបត្តិ សីលវិបត្តិ [ ការវិបត្តិនៃសីល ]
ទិដ្ឋិវិបត្តិ ទិដ្ឋិវិបត្តិ [ ការវិបត្តិនៃទិដ្ឋិ ]
អធិប្បាយ
ពាក្យថា សីលវិបត្តិ សំដៅដល់ ការមិនសង្រួម ដែលជាហេតុនាំឲ្យវិនាសនូវសីល ដែលលោកពោលទុកយ៉ាងនេះថា “តត្ថ កតមា សីលវិបត្តិ? កាយិកោ វីតិក្កមោ ។ល។ សព្វម្បិ ទុស្សីល្យំ សីលវិបត្តិ បណ្តាធម៌ទាំងនោះ សីលវិបត្តិ តើដូចម្តេច? គឺ ការប្រព្រឹត្តល្មើសតាមផ្លូវកាយ ។ល។ ភាពជាអ្នកទ្រុស្តសីល សព្វគ្រប់ ឈ្មោះថា សីលវិបត្តិ” ។
[ សីលវិបត្តិនេះ ជាធម៌ផ្ទុយគ្នានឹងសោរច្ចៈ ]
ពាក្យថា ទិដ្ឋិវិបត្តិ សំដៅដល់ មិច្ឆាទិដ្ឋិ ដែលញ៉ាំងសម្មាទិដ្ឋិឲ្យវិនាស ដែលមកហើយយ៉ាងនេះថា “តត្ថ កតមា ទិដ្ឋិវិបត្តិ? នត្ថិ ទិន្នំ នត្ថិ យិដ្ឋំ បណ្តាធម៌ទាំងនោះ ទិដ្ឋិវិបត្តិ តើដូចម្តេច? គឺសេចក្តីយល់ឃើញថា ការឲ្យទាន មិនមានផល ការបូជាមិនមានផល” ។
[ ទិដ្ឋិវិបត្តិនេះ ជាធម៌ផ្ទុយគ្នានឹងទិដ្ឋិសម្បទា ]
អានបន្ត...
បគ្គហោ សេចក្តីព្យាយាម [ បានដល់ សម្មាវាយាមៈ ]
អវិក្ខេបោ សេចក្តីមិនរាយមាយ [ បានដល់ សម្មាសមាធិ ]
អធិប្បាយ
បគ្គាហៈ ( បគ្គហៈ ) ក៏គឺសេចក្តីព្យាយាម ។ អវិក្ខេបៈ ក៏គឺការដែលមានចិត្តនឹងនរ ។
***បន្ទាប់ពីនោះ ធម៌ពួក ២ ទាំង ៦ គូ នេះ គឺ សតិ និងសម្បជញ្ញៈ ១ បដិសង្ខានពលៈ និងភាវនាពលៈ ១ សតិពលៈ និងសមាធិពលៈ ១ សមថៈ និងវិបស្សនា ១ សមថនិមិត្ត និងបគ្គាហនិមិត្ត ១ បគ្គាហៈ និងអវិក្ខេបៈ ១ ព្រះថេរៈបានពោលធម៌ទាំងលោកិយ និងលោកុត្តរលាយគ្នា គឺ សីលសម្បទា និងទិដ្ឋិសម្បទា មួយគូៗ ។
អានបន្ត...
សមថនិមិត្តំ សមថនិមិត្ត [ ហេតុនៃសេចក្តីរម្ងាប់ចិត្ត បានដល់ សម្មាសមាធិ ]
បគ្គហនិមិត្តំ បគ្គហនិមិត្ត [ ហេតុនៃសេចក្តីព្យាយាម បានដល់ សម្មាវាយាមៈ ]
អធិប្បាយ
សមថៈនុ៎ះឯង ឈ្មោះថា សមថនិមិត្ត ដោយអំណាចនិមិត្តនៃសមថៈ ដែលកាន់យកអាការៈនោះហើយ គប្បីឲ្យប្រព្រឹត្តទៅ ។ សូម្បីក្នុងបគ្គាហនិមិត្ត ( និមិត្តដែលកើតព្រោះសេចក្តីព្យាយាម ) ក៏មានន័យនេះដូចគ្នា ។
អានបន្ត...
សមថោ សមថៈ ( ធម៌សម្រាប់រម្ងាប់ចិត្ត )
វិបស្សនា វិបស្សនា ( ប្រាជ្ញាឃើញច្បាស់នូវនាមរូប )
អធិប្បាយ
សមថៈ គឺ សមាធិ ។ វិបស្សនា គឺ បញ្ញា ។
( សង្គីតិសូត្រ អដ្ឋកថា )
សមថៈ គឺគុណធម៌ដែលរម្ងាប់បង់នូវកិលេស ឬធម៌គ្រោតគ្រាតមានវិតក្កជាដើម សំដៅដល់ សមាធិ ឬដែលហៅថា ឯកគ្គតា ។
វិបស្សនា គឺបញ្ញាដឹងច្បាស់ ( នូវត្រៃលក្ខណ៍ ) សំដៅដល់ ភាវនាបញ្ញាមានការដឹងច្បាស់នូវនិច្ចសញ្ញា ( សេចក្តីសម្គាល់ថាទៀង ) សុខសញ្ញា ( សេចក្តីសម្គាល់ថាសុខ ) អត្តសញ្ញា
( សេចក្តីសម្គាល់ថាជាតួខ្លួន ) សុភសញ្ញា ( សេចក្តីសម្គាល់ថាស្អាត ) តាមការពិត វិបស្សនាធ្វើឲ្យអ្នកបដិបត្តិដឹងច្បាស់នូវភាពមិនទៀងជាដើម ឆ្លងផុតនូវភាពជាស្ត្រី និងបុរស ជាដើម ដែលមហាជនក្នុងលោកនាំគ្នាសម្គាល់ដោយទូទៅក្នុងខន្ធទាំងឡាយ ។
( បរមត្ថទីបនី ដីកាអភិធម្មត្ថសង្គហៈ )
អានបន្ត...
សតិពលំ កម្លាំងគឺសតិ
សមាធិពលំ កម្លាំងគឺសមាធិ
អធិប្បាយ
ពាក្យថា សតិពលំ ក៏គឺ សតិនុ៎ះឯង ដែលមិនញាប់ញ័រព្រោះការមិនមានសតិ ។
ពាក្យថា សមាធិពលំ ក៏គឺសមាធិនុ៎ះឯង ដែលមិនញាប់ញ័រព្រោះការរវើរវាយ ។
អានបន្ត...
បដិសង្ខានពលំ កម្លាំងគឺប្រាជ្ញាជាគ្រឿងពិចារណា
ភាវនាពលំ កម្លាំងគឺភាវនា [ សំដៅយក ពោជ្ឈង្គ ៧ ប្រការ ]
អធិប្បាយ
ពាក្យថា បដិសង្ខានពលំ បានដល់ ញាណដែលមិនញាប់ញ័រ ព្រោះមិនបានពិចារណា ដែលលោកសម្តែងទុកយ៉ាងនេះថា “‘តត្ថ កតមំ បដិសង្ខានពលំ? យា បញ្ញា បជាននា បណ្តាធម៌ទាំងនោះ បដិសង្ខានពលៈ តើដូចម្តេច? គឺ ប្រាជ្ញា ការដឹងច្បាស់” ។
ពាក្យថា ភាវនាពលំ សំដៅដល់ ពលៈដែលកើតឡើងដល់អ្នកចម្រើនភាវនា ។ ដោយអត្ថ ក៏គឺ ពោជ្ឈង្គ ៧ មានវីរិយសម្ពោជ្ឈង្គ ជាប្រធាន ។ ដូចដែលលោកសម្តែងទុកថា “តត្ថ កតមំ ភាវនាពលំ? យា កុសលានំ ធម្មានំ អាសេវនា ភាវនា ពហុលីកម្មំ, ឥទំ វុច្ចតិ ភាវនាពលំ។ សត្តពោជ្ឈង្គា ភាវនាពលំ បណ្តាធម៌ទាំងនោះ ភាវនាពលៈ តើដូចម្តេច? គឺ ការគប់រក ការអប់រំ ការធ្វើឲ្យច្រើន នូវកុសលធម៌ទាំងឡាយ នេះហៅថា ភាវនាពលៈ សូម្បីពោជ្ឈង្គ ៧ ក៏ចាត់ជាភាវនាពលៈ” ។
អានបន្ត...
ឥន្ទ្រិយេសុ គុត្តទ្វារតា ភាវៈជាអ្នកគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ
ភោជនេ មត្តញ្ញុតា ភាវៈជាអ្នកដឹងប្រមាណក្នុងភោជន
អធិប្បាយ
ធម៌ទាំងពីរនេះ គប្បីជ្រាបដោយន័យផ្ទុយគ្នានឹងពួកធម៌ដែលពោលមកហើយ ។
តែសេចក្តីប្លែកគ្នា គប្បីជ្រាបដូចតទៅនេះ ៖
អង្គ ១២ របស់ភិក្ខុអ្នកឆាន់អាហារ
ក្នុងទីនេះ គួរប្រមូលអង្គទាំងឡាយ គឺ
១. នេវ ទវាយ មិនបរិភោគដើម្បីលេង
២. ន មទាយ មិនបរិភោគដើម្បីស្រវឹង
៣. ន មណ្ឌនាយ មិនបរិភោគដើម្បីប្រដាប់
៤. ន វិភូសនាយ មិនបរិភោគដើម្បីស្អិតស្អាង
៥.៦. យាវទេវ ឥមស្ស កាយស្ស ឋិតិយា យាបនាយ ដើម្បីតាំងនៅនៃកាយនេះ និងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ
អានបន្ត...
ឥន្ទ្រិយេសុ អគុត្តទ្វារតា ភាវៈជាអ្នកមិនគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ
ភោជនេ អមត្តញ្ញុតា ភាវៈជាអ្នកមិនដឹងប្រមាណក្នុងភោជន
អធិប្បាយ
ពាក្យថា ឥន្ទ្រិយេសុ អគុត្តទ្វារតា សំដៅដល់ ការខ្វះខាតសេចក្តីសង្រួមក្នុងឥន្ទ្រិយ ដែលលោកសម្តែងដោយន័យជាដើមថា “តត្ថ កតមា ឥន្ទ្រិយេសុ អគុត្តទ្វារតា? ឥធេកច្ចោ ចក្ខុនា រូបំ ទិស្វា និមិត្តគ្គាហី ហោតិ បណ្តាធម៌ទាំងនោះ ការមិនគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ តើដូចម្តេច? គឺ ភិក្ខុរូបខ្លះ ក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ ជាអ្នកកាន់យកនូវនិមិត្ត” ។
អានបន្ត...
សតិ សេចក្តីរលឹក
សម្បជញ្ញំ ដឹងខ្លួន
អធិប្បាយ
សតិ ក៏គឺសតិ [ ការរលឹក ] នុ៎ះឯង ។ សម្បជញ្ញៈ គឺ ញាណ ( ការដឹង ) ។
សតិពិចារណាគតិទាំងឡាយ នៃធម៌ដែលជាប្រយោជន៍ និងមិនមែនជាប្រយោជន៍ ដឹងថាធម៌ទាំងឡាយមានកាយទុច្ចរិតជាដើមទាំងនេះ ថាមិនមានប្រយោជន៍ រមែងបន្ទោបង់ធម៌ដែលមិនជាប្រយោជន៍ ដឹងថាធម៌មានកាយសុចរិតជាដើមទាំងនេះជាប្រយោជន៍ រមែងផ្គងធម៌ដែលជាប្រយោជន៍ ដូចបរិនាយកកែវរបស់ស្តេចចក្រពត្តិ ដឹងវត្ថុដែលជាប្រយោជន៍ និងវត្ថុដែលមិនមែនជាប្រយោជន៍ វត្ថុដែលជាប្រយោជន៍របស់ស្តេចចក្រពត្តិ រមែងនាំវត្ថុដែលមិនជាប្រយោជន៍ចេញ រមែងបង្អោនចូលមកនូវវត្ថុដែលជាប្រយោជន៍ប៉ុណ្ណោះ ដូច្នោះដែរ ។
អានបន្ត...
មុដ្ឋស្សច្ចំ សេចក្តីភ្លាំងភ្លាត់សតិ
អសម្បជញ្ញំ មិនដឹងខ្លួន
អធិប្បាយ
ពាក្យថា មុដ្ឋស្សច្ចំ គឺ ការនៅដោយខ្វះខាតស្មារតី សមដូចដែលលោកពោលទុកថា “តត្ថ កតមំ មុដ្ឋស្សច្ចំ? យា អសតិ អននុស្សតិ អប្បដិស្សតិ អស្សរណតា អធារណតា បិលាបនតា សម្មុស្សនតា, ឥទំ វុច្ចតិ មុដ្ឋស្សច្ចំ បណ្តាធម៌ទាំងនោះ មុដ្ឋស្សច្ចៈ តើដូចម្តេច? គឺ ការគ្មានស្មារតី ការនឹកមិនឃើញ ការភ្លេចស្មារតី ការរលឹកមិនបាន ការមិនបានចាំទុក ការភ្លេចភ្លាំង ការវង្វេង នេះហៅថា មុដ្ឋស្សច្ចៈ” ។
អានបន្ត...
អវិហឹសា សេចក្តីមិនបៀតបៀន [ បានដល់ករុណា គឺសេចក្តីអាណិត អនុគ្រោះសព្វសត្វ ]
សោចេយ្យំ សេចក្តីស្អាត [ បានដល់មេត្តា គឺសេចក្តីរាប់អានស្រឡាញ់សព្វសត្វ ]
អធិប្បាយ
ពាក្យថា អវិហឹសា សំដៅយកទាំងករុណា ទាំងបុព្វភាគនៃករុណា ។ សេចក្តីនេះ លោកពោលទុកថា “តត្ថ កតមា អវិហឹសា? យា សត្តេសុ ករុណា ករុណាយនា ករុណាយិតត្តំ ករុណាចេតោវិមុត្តិ, អយំ វុច្ចតិ អវិហឹសា បណ្តាធម៌ទាំងនោះ អវិហឹសា តើដូចម្តេច? គឺ
សេចក្តីអាណិត អនុគ្រោះក្នុងសព្វសត្វ រួមទាំងករុណាចេតោវិមុត្តិ ( ការរួចផុតដោយចិត្ត ដោយអាស្រ័យករុណា ) នេះហៅថា អវិហឹសា” ។
ពាក្យថា សោចេយ្យំ សំដៅដល់សេចក្តីស្អាត ដោយអំណាចមេត្តា និងបុព្វភាគនៃមេត្តា ។ សេចក្តីនេះលោកពោលទុកថា “តត្ថ កតមំ សោចេយ្យំ? យា សត្តេសុ មេត្តិ មេត្តាយនា មេត្តាយិតត្តំ មេត្តាចេតោវិមុត្តិ, ឥទំ វុច្ចតិ សោចេយ្យំ បណ្តាធម៌ទាំងនោះ សោចេយ្យ តើដូចម្តេច? គឺភាពមេត្រី សេចក្តីអាណិត ស្រឡាញ់ ក្នុងសត្វទាំងឡាយ រួមទាំងមេត្តាចេតោ-វិមុត្តិ ( ការរួចផុត ដោយចិត្តដោយអាស្រ័យមេត្តា ) នេះហៅថា សោចេយ្យ” ។
អានបន្ត...
សាខល្យំ ពាក្យពីរោះ
បដិសន្ថារោ ការទទួលរាក់ទាក់
អធិប្បាយ
ពាក្យថា សាខល្យំ បានដល់ភាពជាអ្នកពោលពាក្យពីរោះ ឱនលំទោន ដែលលោកពោលទុកយ៉ាងនេះថា “តត្ថ កតមំ សាខល្យំ? យា សា វាចា អណ្ឌកា កក្កសា បរកដុកា បរាភិសជ្ជនី កោធសាមន្តា អសមាធិសំវត្តនិកា, តថារូបិំ វាចំ បហាយ យា សា វាចា នេឡា កណ្ណសុខា បេមនីយា ហទយង្គមា បោរី ពហុជនកន្តា ពហុជនមនាបា, តថារូបឹ វាចំ ភាសិតា ហោតិ ។ យា តត្ថ សណ្ហវាចតា សខិលវាចតា អផរុសវាចតា។ ឥទំ វុច្ចតិ សាខល្យំ បណ្តាធម៌ទាំងនោះ សាខល្យ តើដូចម្តេច? គឺ វាចាពកកន្ទួល វាចា
អានបន្ត...
អាជ្ជវំ សេចក្តីស្លូតត្រង់
មទ្ទវំ ( លជ្ជវំ ) ចិត្តទន់ ( ភាពជាអ្នកមានសេចក្តីអៀនខ្មាស )
អធិប្បាយ
ពាក្យថា អាជ្ជវំ បានដល់ ភាពមិនស្លូតត្រង់ ៣ ប្រភេទ គឺ គោមុត្តវង្កតា ចន្ទវង្កតា និង នង្គលកោដិវង្កតា ។ អធិប្បាយថា ភិក្ខុរូបខ្លះ ក្នុងបឋមវ័យ ប្រព្រឹត្តអនេសនៈ ២១ និងអគោចរ ៦ តែក្នុងមជ្ឈិមវ័យ និងបច្ឆិមវ័យ ជាអ្នកមានសេចក្តីខ្មាសអៀន ប្រាថ្នាការសិក្សា, នេះឈ្មោះថា គោមុត្តវង្កតា ( វៀចវេរដូចទឹកនោមគោ ) ។ ភិក្ខុរូបខ្លះក្នុងបឋមវ័យ និងបច្ឆិមវ័យ បំពេញចាតុប្បារិសុទ្ធិសីល មានសេចក្តីអៀនខ្មាស រង្កៀស ប្រាថ្នាចំពោះការសិក្សា
អានបន្ត...