ទិដ្ឋធម្មិកធម៌ គឺហេតុឲ្យកើតផលប្រយោជន៍ក្នុងពិភពលោកនេះ មាន ៤ គឺ៖
១. ការប្រឹងប្រែងធ្វើការងារ មិនខ្ជិលច្រអូសជានិច្ច ឈ្មោះថា ឧដ្ឋានសម្បទា ។
២. ការថែរក្សាដោយយកចិត្តទុកដាក់ជានិច្ច ឈ្មោះថា អារក្ខសម្បទា ។
៣. ភាពជាអ្នកគប់មិត្តល្អ ឈ្មោះថា កល្យាណមិត្តតា ។
៤. ភាពនៃការចិញ្ចឹមជីវិតតាមលទ្ធភាព ឈ្មោះថា សមជីវីតា ។
អានបន្ត...
ភោគៈ ( ទ្រព្យសម្បត្តិ ) ជាវត្ថុធាតុ ឬធនធានមួយដែលមនុស្សឲ្យតម្លៃបំផុត ជាពិសេសគឺមាសប្រាក់ ឬឧបករណ៍ប្រើប្រាស់ ។
ភោគ ឬទ្រព្យត្រូវបានគេស្គាល់ជាទូទៅ ហើយដើម្បីបាននូវទ្រព្យ គេត្រូវព្យាយាម ស្វះស្វែងរកដោយកម្លាំងកាយ និងចិត្ត ទាំងយប់និងទាំងថ្ងៃ ។ ព្រោះហេតុដូចម្ដេច? ព្រោះតែគុណតម្លៃ និងគុណសម្បត្តិរបស់វា ។ ព្រោះតែគុណតម្លៃ និងគុណសម្បត្តិរបស់វានេះឯង អាចជាអាវុធមុខពីរដែល មនុស្សយើងគួរតែពិចារណា ព្រោះវាអាចនឹងផ្ដល់ ទាំងគុណសម្បត្តិ និងគុណវិបត្តិ ។
អានបន្ត...
មានអ្នកខ្លះបានចោទព្រះសម្មាសម្ពុទ្ធជាម្ចាស់ថា ព្រះអង្គទ្រង់សរសើរចំពោះតែទានដែលគេប្រគេនដល់ព្រះភិក្ខុសង្ឃក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះ ទ្រង់មិនគាំទ្រសរសើរទានដែលគេឲ្យដល់អ្នកបួសដទៃៗ ទៀតឡើយ តើសម្តីនេះពិតឬទេ?
ក្នុងគម្ពីរសុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា “…ម្នាលវច្ឆៈ បុគ្គលណានិយាយថាព្រះសមណគោតមត្រាស់ថា គប្បីធ្វើទានចំពោះតថាគតតែម្នាក់ គប្បីឲ្យទានដល់សាវ័ករបស់តថាគតតែម៉្យាង មិនគប្បីធ្វើទានដល់សាវ័ករបស់អ្នកដទៃៗ ទៀតឡើយ ដូច្នេះ អ្នកនោះឈ្មោះថា មិននិយាយតាមពាក្យដែលតថាគតសំដែង ថែមទាំងមួលបង្កាច់តថាគតដោយពាក្យមិនល្អ មិនជាការពិត។
អានបន្ត...