Search

Loading

Content

28 February 2012

អវិហឹសា​ និង​សេចក្តី​ស្អាត

អវិហឹសា        សេចក្តី​មិន​បៀត​បៀន​ [ បាន​ដល់​ករុណា​ គឺ​សេចក្តី​អាណិត​ អនុគ្រោះ​សព្វ​សត្វ ]

សោចេយ្យំ      សេចក្តី​ស្អាត​ [ បាន​ដល់​មេត្តា​ គឺ​សេចក្តី​រាប់​អាន​ស្រឡាញ់​សព្វ​សត្វ​ ]

អធិប្បាយ

ពាក្យ​ថា​ អវិហឹសា​ សំដៅ​យក​ទាំង​ករុណា​ ទាំង​បុព្វភាគ​នៃ​ករុណា ។ សេចក្តី​នេះ​​ លោក​ពោល​ទុក​ថា​ “តត្ថ កតមា អវិហឹសា? យា សត្តេសុ ករុណា ករុណាយនា ករុណាយិតត្តំ​ ករុណាចេតោវិមុត្តិ, អយំ វុច្ចតិ អវិហឹសា បណ្តា​ធម៌​ទាំង​នោះ​ អវិហឹសា​ តើ​ដូច​ម្តេច​?​ គឺ​

សេចក្តី​អាណិត​ អនុគ្រោះ​ក្នុង​សព្វ​សត្វ​ រួម​ទាំង​ករុណាចេតោវិមុត្តិ​ (​ ការ​រួច​ផុត​ដោយ​ចិត្ត​ ដោយ​អាស្រ័យ​ករុណា )​ នេះ​ហៅ​ថា​ អវិហឹសា” ។​

ពាក្យ​ថា​ សោចេយ្យំ​ សំដៅ​ដល់​សេចក្តី​ស្អាត​ ដោយ​អំណាច​មេត្តា​ និង​បុព្វភាគ​នៃ​មេត្តា ។​ សេចក្តី​នេះ​លោក​ពោល​ទុក​ថា​ “តត្ថ កតមំ សោចេយ្យំ? យា សត្តេសុ មេត្តិ មេត្តាយនា មេត្តាយិតត្តំ មេត្តាចេតោវិមុត្តិ, ឥទំ វុច្ចតិ សោចេយ្យំ បណ្តា​ធម៌​ទាំង​នោះ​ សោចេយ្យ​ តើ​ដូច​ម្តេច?​ គឺ​ភាព​មេត្រី​ សេចក្តី​អាណិត​ ស្រឡាញ់​ ក្នុង​សត្វ​ទាំង​ឡាយ​ រួម​ទាំង​មេត្តាចេតោ-វិមុត្តិ​ ( ការ​រួច​ផុត​ ដោយ​ចិត្ត​ដោយ​អាស្រ័យ​មេត្តា )​ នេះ​ហៅ​ថា​ សោចេយ្យ” ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ