Search

Loading

Content

01 April 2012

តណ្ហា​ ៣

តិស្សោ​  តណ្ហា​  តណ្ហា​ ៣​ យ៉ាង​ គឺ៖

១. កាមតណ្ហា​  កាមតណ្ហា​ [ បាន​ដល់​តម្រេក​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​កាមគុណ​ទាំង​ ៥ ]

២. ភវតណ្ហា​       ភវតណ្ហា​ [ សេចក្តី​អាល័យ​ក្នុង​ឈាន​ ក្នុង​រូបភព​ និង​អរូបភព​ ឬ​តម្រេក​ប្រកប​ដោយ​សស្សតទិដ្ឋិ ]

៣. វិភវតណ្ហា​      វិភវតណ្ហា​ [ តម្រេក​ប្រកប​ដោយ​ឧច្ឆេទទិដ្ឋិ ]

( បិដក​លេខ​ ១៩​ ទំព័រ​ ១៣៦ )

អធិប្បាយ

ពាក្យ​ថា​ កាមតណ្ហា​ បាន​ដល់​ រាគៈ​ដែល​ប្រកប​ដោយ​កាមគុណ​ ៥ ។​ ចំណែក​រាគៈ​ក្នុង​រូបភព​ និង​អរូបភព​ ចាត់​ជា​ឈាននិកន្តិ​ ( ការ​ជាប់​ជំពាក់​ក្នុង​ឈាន ),​ រាគៈ​ដែល​ប្រកប​ដោយ​សស្សតទិដ្ឋិ​ គឺ​ការ​ប្រាថ្នា​ដោយ​អំណាច​ភព​ ឈ្មោះ​ថា​ ភវតណ្ហា ។​ រាគៈ​ដែល​ប្រកប​ដោយ​ឧច្ឆេទទិដ្ឋិ​ ឈ្មោះ​ថា​ វិភវតណ្ហា ។ ម្យ៉ាង​ទៀត​ វៀរ​លែង​តែ​តណ្ហា​ ២​ យ៉ាង​ខាង​ក្រោយ​ ( គឺ​ភវតណ្ហា​ និង​វិភវតណ្ហា )​ តណ្ហា​ដ៏​សេស​ ឈ្មោះ​ថា​ កាមតណ្ហា,​ សម​ដូច​ពាក្យ​ដែល​លោក​ពោល​ទុក​ថា​ “តត្ថ កតមា ភវតណ្ហា? ភវទិដ្ឋិសហគតោ រាគោ​ សារាគោ ចិត្តស្ស សារាគោ។ អយំ វុច្ចតិ ភវតណ្ហា។ តត្ថ កតមា វិភវតណ្ហា?​ ឧច្ឆេទទិដ្ឋិសហគតោ រាគោ សារាគោ ចិត្តស្ស សារាគោ, អយំ វុច្ចតិ​ វិភវតណ្ហា។ អវសេសា តណ្ហា កាមតណ្ហា​ បណ្តា​តណ្ហា​ទាំង​នោះ​ ភវតណ្ហា​ តើ​​ដូច​ម្តេច?​ គឺ​រាគៈ​ដែល​ប្រកប​ដោយ​សស្សតទិដ្ឋិ,​ តម្រេក​ខ្លាំង តម្រេក​ខ្លាំង​នៃ​ចិត្ត​ នេះ​ហៅ​ថា​ ភវតណ្ហា,​ បណ្តា​តណ្ហា​ទាំង​នោះ​ វិភវតណ្ហា​ តើ​ដូច​ម្តេច?​ គឺ​រាគៈ​ដែល​ប្រកប​ដោយ​ឧច្ឆេទទិដ្ឋិ,​ តម្រេក​ តម្រេក​ខ្លាំង​នៃ​ចិត្ត​ នេះ​ហៅ​ថា​ វិភវតណ្ហា ។​ តណ្ហា​ដ៏​សេស​ ឈ្មោះ​ថា​ កាមតណ្ហា”​ គប្បី​ជ្រាប​វិនិច្ឆ័យ​ក្នុង​កាមតណ្ហា​ជា​ដើម​មួយ​ពួក​ទៀត

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ