Search

Loading

Content

02 April 2012

តណ្ហា​ ៣​ ដទៃ​ទៀត​ ( ន័យ​ទី​ ១ )

អបរាបិ​ តិស្សោ​ តណ្ហា​  តណ្ហា​ ៣​ យ៉ាង​ដទៃ​ទៀត​ គឺ៖

១.​ កាមតណ្ហា​     កាមតណ្ហា

២.​ រូបតណ្ហា​          រូបតណ្ហា​ [ ឆន្ទរាគ​ក្នុង​រូបភព ]

៣.​ អរូបតណ្ហា​       អរូបតណ្ហា​ [ ឆន្ទរាគ​ក្នុង​អរូបភព ]

( បិដក​លេខ​ ១៩​ ទំព័រ​ ១៣៦ )


អធិប្បាយ

រាគៈ​ដែល​ប្រកប​ដោយ​បញ្ចកាម​គុណ​ ឈ្មោះ​ថា​ កាមតណ្ហា ។​ ឆន្ទរាគក្នុង​រូបភព​ និង​អរូបភព​ ឈ្មោះ​ថា​ រូបតណ្ហា​ និង​អរូបតណ្ហា​ ២​ យ៉ាង​ក្រៅ​ពី​នេះ ។​ ចំណែក​ក្នុង​ព្រះ​អភិធម្ម​ លោក​សម្តែង​តណ្ហា​ពួក​នេះ​ទុក​យ៉ាង​នេះ​ថា​ “កាមធាតុបដិសំយុត្តោ​ …​ អរូបធាតុបដិសំយុត្តោ​ ឆន្ទរាគ​ដែល​ប្រកប​ដោយ​កាមធាតុ​ ។ល។​ ដែល​ប្រកប​ដោយ​អរូបធាតុ” ។​ ដោយ​វារៈ​នេះ​ លោក​សម្តែង​យ៉ាង​ដូច​ម្តេច ។​ លោក​រួម​យក​តណ្ហា​ទាំង​អស់​ទុក​ដោយ​កាមតណ្ហា​ថា​ “ធម៌​ទាំង​ឡាយ​ទាំង​ពួង​ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ភូមិ​ ៣​ ឈ្មោះ​ថា​ ជា​ទី​តាំង​នៃ​តណ្ហា​ ដោយ​អត្ថ​ថា​ ជា​ទី​ប្រាថ្នា​ ជា​ទី​ត្រេក​អរ”​ ហើយ​សម្តែង​តណ្ហា​ ២​ យ៉ាង​ក្រៅ​នេះ​ ដោយ​ឡែក​ពី​កាមតណ្ហា​នោះ ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ