Search

Loading

Content

13 December 2012

តណ្ហុប្បាទ​ ការ​កើត​ឡើង​នៃ​តណ្ហា​ ៤

តណ្ហុប្បាទ​ ការ​កើត​ឡើង​នៃ​តណ្ហា​ មាន​ ៤​ យ៉ាង​ គឺ៖

១. ចីវរហេតុ​  វា​  អាវុសោ​  ភិក្ខុនោ​  តណ្ហា​  ឧប្បជ្ជមានា​  ឧប្បជ្ជតិ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ តណ្ហា​កាល​កើត​ឡើង​ដល់​ភិក្ខុ​ តែង​កើត​ឡើង​ ព្រោះ​ហេតុ​តែ​ចីវរ

២. បិណ្ឌបាតហេតុ​  វា​  អាវុសោ​  ភិក្ខុនោ​  តណ្ហា​  ឧប្បជ្ជមានា​  ឧប្បជ្ជតិ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ តណ្ហា​កាល​កើត​ឡើង​ដល់​ភិក្ខុ​ តែង​កើត​ឡើង​ ព្រោះ​ហេតុ​តែបិណ្ឌបាត

៣. សេនាសនហេតុ​  វា​  អាវុសោ​  ភិក្ខុនោ​  តណ្ហា​  ឧប្បជ្ជមានា​  ឧប្បជ្ជតិ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ តណ្ហា​កាល​កើត​ឡើង​ដល់​ភិក្ខុ​ តែង​កើត​ឡើង​ ព្រោះ​ហេតុ​តែសេនាសនៈ

៤. អភិភវាភវហេតុ​  វា​  អាវុសោ​  ភិក្ខុនោ​  តណ្ហា​ ឧប្បជ្ជមានា​  ឧប្បជ្ជតិ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ តណ្ហា​កាល​កើត​ឡើង​ដល់​ភិក្ខុ​ តែង​កើត​ឡើង​ ព្រោះ​ហេតុ​តែវត្ថុ​ថ្លៃ​ថ្លា​យ៉ាង​ក្រៃ​លែង

( បិដក​លេខ​ ១៩​ ទំព័រ​ ១៦៣ )

អធិប្បាយ

  ពាក្យ​ថា​ ចីវរហេតុ​ សេចក្ដី​ថា​ កើត​ឡើង​ព្រោះ​មាន​ចីវរ​ជា​ហេតុ​ថា​ អញ​នឹង​បាន​ចីវរ​ជា​ទី​គាប់​ចិត្ត​ពី​ទី​ណា ។​ ឥតិស័ព្ទ​ក្នុង​ពាក្យ​ថា​ ឥតិភវាភវហេតុ នេះ​ជា​និបាត​ចុះ​ក្នុង​ការ​ចង្អុល​ប្រាប់ ។​ អធិប្បាយ​ថា​ ហេតុ​មាន​ចីវរ​ជា​ដើម​យ៉ាង​ណា​ ហេតុ​មាន​ភព​ និង​អភពជា​ដើម ( ហេតុ​ដ៏​ប្រណីត និង​ប្រណីត​ក្រៃ​លែង ) ក៏​យ៉ាង​នោះ​ដែរ ។​ ក្នុង​ពាក្យ​ថា​ ភវាភវោ នេះ លោក​សំដៅ​យក​ប្រេង ទឹក​ឃ្មុំ​ និង​ទឹក​អំពៅ​ជា​ដើម​ដ៏​ប្រណីត​ និង​ប្រណីត​ក្រៃ​លែង ។ គប្បី​ជ្រាប​ថា​ អរិយវង្ស ៤ លោក​សម្ដែង​ទុក​តាម​លំដាប់​នោះ​ឯង​ ដើម្បី​លះ​បង់​ហេតុ​កើត​ឡើង​នៃ​តណ្ហាទាំង ៤ នេះ ៕


១. បាន​ដល់​គិលានភេសជ្ជប្បច្ច័យ​ មាន​ប្រេង​ទឹក​ឃ្មុំ​ ទឹក​អំពៅ​ជា​ដើម

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ