Search

Loading

Content

07 May 2012

អនុត្តរិយៈ​ ៣

400055_227912447282871_673520951_n

តីណិ​  អនុត្តរិយានិ​  អនុត្តរិយៈ​ ៣​ យ៉ាង​​ គឺ៖

១. ទស្សនានុត្តរិយំ​  ទស្សនានុត្តរិយៈ​ [ បាន​ដល់​ វិបស្សនា ]

២. បដិបទានុត្តរិយំ​  បដិបទានុត្តរិយៈ​ [ បាន​ដល់​ មគ្គ​ ]

៣. វិមុត្តានុត្តរិយំ​       វិមុត្តានុត្តរិយៈ​ [ បាន​ដល់​ ផល ]

( បិដក​លេខ​ ១៩​ ទំព័រ​ ១៤៣ )

អធិប្បាយ

គប្បី​ជ្រាប​វិនិច្ឆ័យ​ក្នុង​អនុត្តរិយៈ​តទៅ៖

វិបស្សនា​ចាត់​ជា​ទស្សនានុត្តរិយៈ​ មគ្គ​ចាត់​ជា​បដិបទានុត្តរិយៈ​ ផល​ចាត់​ជា​វិមុត្តានុត្តរិយៈ ។​ ឬ​ម្យ៉ាង​ទៀត​ ផល​ជា​ទស្សនានុត្តរិយៈ​ មគ្គ​ជា​បដិបទានុត្តរិយៈ​ ព្រះ​និព្វាន​ជា​វិមុត្តានុត្តរិយៈ ។​ មួយ​វិញ​ទៀត​ និព្វាន​ចាត់​ជា​ទស្សនានុត្តរិយៈ​ ព្រោះ​ថា​ ធម្មតា​វត្ថុ​ដែល​គប្បី​ឃើញ​ក្រៃ​លែង​ជាង​ព្រះ​និព្វាន​នោះ​ រមែង​មិន​មាន​ មគ្គ​ចាត់​ជា​បដិបទានុត្តរិយៈ​ ផល​ចាត់​ជា​វិមុត្តានុត្តរិយៈ​ ។​ ពាក្យ​ថា​ អនុត្តរិយំ​ ប្រែ​ថា​ ខ្ពង់​ខ្ពស់ ប្រសើរ​ចម្បង ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ