Search

Loading

Content

24 November 2012

អង្គ​របស់​សោតាបន្នបុគ្គល​ ៤

អង្គ​របស់​សោតាបន្នបុគ្គល​ មាន​ ៤​ យ៉ាង​ គឺ៖

១. ឥធាវុសោ​  អរិយសាវកោ​  ពុទ្ធេ​  អវេច្ចប្បសាទេន​  សមន្នាគតោ​  ហោតិ​  ឥតិបិ​  សោ​  ភគវា​  អរហំ​  សម្មាសម្ពុទ្ធោ​  វិជ្ជាចរណសម្បន្នោ​  សុគតោ​  លោកវិទូ​  អនុត្តរោ​  បុរិសទម្មសារថិ​  សត្ថា​  ទេវមនុស្សានំ​  ពុទ្ធោ​  ភគវាតិ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ អរិយសាវ័ក​ក្នុង​សាសនា​នេះ​ ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​មិន​កម្រើក​ក្នុង​ព្រះ​ពុទ្ធ​ថា​ ព្រះ​មាន​ព្រះ​ភាគ​អង្គ​នោះ​ ទ្រង់​ឆ្ងាយ​ចាក​កិលេស​ហើយ​ ទ្រង់​ត្រាស់​ដឹង​ដោយ​ប្រពៃ​ចំពោះ​ព្រះ​អង្គ​ឯង​ ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា​និងចរណៈ​ ទ្រង់​មាន​ដំណើរ​ល្អ​ ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃ​លោក​ ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ​រក​បុគ្គល​ណា​ស្មើ​គ្មាន​ ទ្រង់​ជា​អ្នក​ទូន្មាន​នូវ​បុរស​ដែល​គួរ​ទូន្មាន​ ទ្រង់​ជា​គ្រូ​របស់​ទេវតា​ និង​មនុស្ស​ទាំង​ឡាយ​ ទ្រង់​បាន​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌​ ទ្រង់​លែង​មក​កាន់​ភព​ថ្មី​ទៀត​ ដោយ​ហេតុ​នេះ​

២. ធម្មេ​  អវេច្ចប្បសាទេន​  សមន្នាគតោ​  ហោតិ​  ស្វាក្ខាតោ​  ភគវតា​  ធម្មោ​  សន្ទិដ្ឋិកោ​  អកាលិកោ​  ឯហិបស្សិកោ​  ឱបនយិកោ​  បច្ចត្តំ​  វេទិតព្វោ​ ​វិញ្ញូហីតិ​  ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​មិន​កម្រើក​ក្នុង​ព្រះ​ធម៌​ថា​ ព្រះ​បរិយត្តិធម៌​ដែល​ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​សម្ដែង​ហើយ​ដោយ​ប្រពៃ​ ព្រះនព្វលោកុត្តរធម៌​ដែល​បុគ្គល​គប្បី​ឃើញ​ដោយ​ខ្លួន​ឯង​ ជា​ធម៌​ឱ្យ​ផល​មិន​រង់​ចាំ​កាល​ ជា​ធម៌​គួរ​ដល់​ឯហិបស្សវិធី​ ជា​ធម៌​គួរ​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​ ជា​ធម៌​ដែល​ពួក​វិញ្ញូជន​គប្បី​ដឹង​ច្បាស់​ចំពោះ​ខ្លួន​

៣. សង្ឃេ​  អវេច្ចប្បសាទេន​  សមន្នាគតោ​  ហោតិ​  សុប្បដិបន្នោ​  ភគវតោ​  សាវកសង្ឃោ​  ឧជុប្បដិបន្នោ​  ភគវតោ​  សាវកសង្ឃោ​  ញាយប្បដិបន្នោ​  ភគវតោ​  សាវកសង្ឃោ​  សាមីចិប្បដិបន្នោ​  ភគវតោ​  សាវកសង្ឃោ​  យទិទំ​  ចត្តារិ​  បុរិសយុគានិ​  អដ្ឋ​ ​បុរិសបុគ្គលា​  ឯស​  ភគវតោ​  សាវកសង្ឃោ​  អាហុនេយ្យោ​  បាហុនេយ្យោ​  ទក្ខិណេយ្យោ​  អញ្ជលិករណីយោ​  អនុត្តរំ​  បុញ្ញក្ខេត្តំ​  លោកស្សាតិ​  ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​មិន​កម្រើក​ក្នុង​ព្រះ​សង្ឃ​ថា​ ពួក​សាវ័ក​របស់​ព្រះមាន​ព្រះ​ភាគ​ ប្រតិបត្តិ​ល្អ​ហើយ​ ពួក​សាវ័ក​របស់​ព្រះ​មាន​ព្រះ​ភាគ​ ប្រតិបត្តិ​ត្រង់​ហើយ​ ពួក​សាវ័ក​របស់​ព្រះ​មាន​ព្រះ​ភាគ​ ប្រតិបត្តិ​ដើម្បី​ព្រះ​និព្វា​ ពួក​សាវ័ក​របស់​ព្រះ​មាន​ព្រះ​ភាគ​ ប្រតិបត្តិ​គួរ​ហើយ​ បើ​រាប់​ជា​គូ​នៃ​បុរស​បាន​ ៤​ គូ​ បើ​រាប់​រៀង​ជា​បុរសបុគ្គល​បាន​ ៨​ ពួក​សាវ័ក​របស់​ព្រះ​មាន​ព្រះ​ភាគ​នេះ​ គួរ​ទទួល​នូវ​ចតុបច្ច័យ​ ដែល​គេ​នាំ​មក​អំពី​ចម្ងាយ​ហើយ​បូជា​ គួរ​ទទួល​នូវ​សក្ការៈ​ ដែល​គេ​តាក់​តែង​ដើម្បី​ភ្ញៀវ​ គួរ​ទទួល​នូវ​ទក្ខិណា​ ( ទាន )​ គួរ​ដល់​អញ្ជលិកម្ម​ ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​របស់​សត្វលោក​

៤. អរិយកន្តេហិ​  សីលេហិ​  សមន្នាគតោ​  ហោតិ​  អខណ្ឌេហិ​  អច្ឆិទ្ទេហិ​  អសពលេហិ​​  អកម្មាសេហិ​  ភុជិស្សេហិ​  វិញ្ញុបសត្ថេហិ​  អបរាមដ្ឋេហិ​  សមាធិសំវត្តនិកេហិ​  ប្រកប​ដោយ​សីល​ជា​ទី​ត្រេក​អរ​នៃ​ព្រះអរិយៈ​ គឺ​ជា​សីល​មិន​ដាច់​ មិន​ធ្លុះ​ មិន​ពពាល​ មិន​ពព្រុស​ ជា​ភុជិស្សសីល​ ( មិន​មែន​ជា​ខ្ញុំ​តណ្ហា )​ ជា​សីល​ដែល​អ្នក​ប្រាជ្ញ​សរសើរ​ ជា​សីល​មិន​ជ្រោក​ជ្រាក​ដោយ​តណ្ហា​ និង​ទិដ្ឋិ​ ជា​សីល​ប្រព្រឹត្ត​ទៅ​ ដើម្បី​បាន​នូវ​សមាធិ

( បិដក​លេខ​ ១៩​ ទំព័រ​ ១៦១ )

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ