Search

Loading

Content

22 November 2012

សោតាបត្តិយង្គ​ អង្គ​នៃ​សោតាបត្តិមគ្គ​ ៤

សោតាបត្តិយង្គ​ អង្គ​នៃ​សោតាបត្តិមគ្គ​ មាន​ ៤​ យ៉ាង​ គឺ៖

១. សប្បុរិសសំសេវោ​  ការ​សេព​គប់​នូវ​សប្បុរស

២. សទ្ធម្មស្សវនំ​           ការ​ស្ដាប់​ធម៌​របស់​សប្បុរស

៣. យោនិសោមនសិការោ​  ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ឧបាយ​ប្រាជ្ញា

៤. ធម្មានុធម្មប្បដិបត្តិ​  សេចក្ដី​ប្រតិបត្តិ​ធម៌​សម​គួរ​ដល់​លោកុត្តរធម៌

( បិដក​លេខ​ ១៩​ ទំព័រ​ ១៦០ )

អធិប្បាយ

   ពាក្យ​ថា សោតាបត្តិយង្គានិ ( អង្គ​នៃ​ការ​សម្រេច​សោតាបត្តិមគ្គ ) បាន​ដល់ អង្គ​នៃ​ការ​ដល់​នូវ​ក្រសែ ។ អធិប្បាយ​ថា ហេតុ​នៃ​ការ​បាន​សោតាបត្តិមគ្គ ។ ពាក្យ​ថា សប្បុរិសសំសេវោ ( ការ​សេព​គប់​នូវ​សប្បុរស ) សេចក្ដី​ថា ការ​ចូល​ទៅ​គប់​រក​សប្បុរស​មាន​ព្រះ​ពុទ្ធ​ ជា​ដើម ។ ពាក្យ​ថា សទ្ធម្មស្សវនំ ( ការ​ស្ដាប់​ធម៌​របស់​សប្បុរស ) បាន​ដល់ ការ​ស្ដាប់​ធម៌​គឺ​ព្រះ​ត្រៃ​បិដក ដ៏​ជា​ទី​សប្បាយ ។ ពាក្យ​ថា យោនិសោមនសិការោ ( ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ឧបាយ​នៃ​ប្រាជ្ញា ) បាន​ដល់ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​អំណាច​អនិច្ចលក្ខណៈ ជា​ដើម ។ ពាក្យ​ថា ធម្មានុធម្មប្បដិបត្តិ ( សេចក្ដី​ប្រតិបត្តិ​ធម៌​សម​គួរ​ដល់​លោកុត្តរធម៌ ) សេចក្ដី​ថា បដិបត្តិ​កិច្ច​បដិបត្តិ​ជា​ខាង​ដើម​ដែល​ជា​ចំណែក​តូច​នៃ​លោកុត្តរធម៌ ៕

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ