Search

Loading

Content

11 May 2012

សមាធិ​ ៣​ ដទៃ​ទៀត

អបរេបិ​  តយោ​  សមាធី​  សមាធិ​ ៣​ យ៉ាង​ដទៃ​ទៀត​ គឺ៖

១. សុញ្ញតោ​  សមាធិ​  សុញ្ញតសមាធិ

២.​ អនិមិត្តោ​  សមាធិ​  អនិមិត្តសមាធិ

៣. អប្បណិហិតោ​  សមាធិ​  អប្បណិហិតសមាធិ

( បិដក​លេខ​ ១៩​ ទំព័រ​ ១៤៤ )

អធិប្បាយ

កថា​ក្នុង​សុញ្ញតៈ​ជា​ដើម​ មាន​ ៣​ យ៉ាង​​ គឺ​ ដោយ​សេចក្តី​សម្រេច​ ( អាគមនតោ )​ ដោយ​គុណ​របស់​ខ្លួន​ ( សគុណតោ​ )​ ដោយ​អារម្មណ៍​ ( អារម្មណតោ ) ។​

ភិក្ខុ​មួយ​រូប​ កាន់​យក​ភាព​ជា​អនត្តា​ ឃើញ​ដោយ​ភាព​ជា​អនត្តា​ រមែង​ចេញ​ទៅ​ ( គឺ​រួច​ផុត )​ ដោយ​ភាព​ជា​អនត្តា​​ ឈ្មោះ​ថា​ ( សុញ្ញតៈ ) ដោយ​សេចក្តី​សម្រេច ។​ វិបស្សនា​របស់​លោក​ឈ្មោះ​ថា​ ជា​សុញ្ញតៈ ។​ ព្រោះ​ហេតុ​អ្វី?​ ព្រោះ​កិលេស​ជា​តួ​ធ្វើ​មិន​ឲ្យ​ជា​សុញ្ញតៈ​មិន​មាន ។​ មគ្គសមាធិ​ ឈ្មោះ​ថា​ ជា​សុញ្ញតៈ​ ព្រោះ​សម្រេច​ដោយ​វិបស្សនា​ ផលសមាធិ​ ឈ្មោះ​ថា​ ជា​សុញ្ញតៈ​ ព្រោះ​សម្រេច​ដោយ​មគ្គ ។​ ភិក្ខុ​មួយ​រូប​ទៀត​ កាន់​យក​ភាព​ជា​របស់​មិន​ទៀង​ ឃើញ​ដោយ​ភាព​ជា​របស់​មិន​ទៀង​ ហើយ​ចេញ​ទៅ​ដោយ​ភាព​ជា​របស់​មិន​ទៀង ។​ វិបស្សនា​របស់​លោក​ ឈ្មោះ​ថា​ ជា​អនិមិត្ត ។​ ព្រោះ​ហេតុ​អ្វី?​ ព្រោះ​មិន​មាន​កិលេស​ដែល​ធ្វើ​និមិត្ត ។​ មគ្គសមាធិ​ ឈ្មោះ​ថា​ ជា​អនិមិត្ត​ ព្រោះ​សម្រេច​ដោយ​វិបស្សនា​ ផល​ ឈ្មោះ​ថា​ អនិមិត្ត​ ព្រោះ​សម្រេច​ដោយ​មគ្គ ។​ ភិក្ខុ​មួយ​រូប​ផ្សេង​ទៀត​ កាន់​យក​ដោយ​ភាព​ជា​ទុក្ខ​ ឃើញ​ដោយ​ភាព​ជា​ទុក្ខ​ ហើយ​ចេញ​ទៅ​ ( រួច​ផុត )​ ដោយ​ភាព​ជា​ទុក្ខ ។​ វិបស្សនា​របស់​លោក​ ឈ្មោះ​ថា​ ជា​អប្បណិហិត​ មិន​មាន​ទី​តាំង ។​ ព្រោះ​ហេតុ​អ្វី?​ ព្រោះ​មិន​មាន​កិលេស​ជា​តួ​ធ្វើ​បណិធិ​ដែល​ជា​ទី​ប្រាថ្នា ។​ មគ្គ​សមាធិ​​ ឈ្មោះ​ថា​ ជា​អប្បណិហិត​ ព្រោះ​សម្រេច​ដោយ​វិបស្សនា​ ផល​ឈ្មោះ​ថា​ ជា​អប្បណិហិត​ ព្រោះ​សម្រេច​ដោយ​មគ្គ​ កថា​ពោល​ដោយ​សេចក្តី​សម្រេច​មិន​ប្រមាណ​ដូច​ពណ៌នា​មក​នេះ​ឯង ។​ ក៏​មគ្គសមាធិ​ ឈ្មោះ​ថា​ សុញ្ញតៈ​ ព្រោះ​សូន្យ​ចាក​រាគៈ​ជា​ដើម​ ឈ្មោះ​ថា​ អនិមិត្ត​ ព្រោះ​មិន​មាន​រាគៈ​ជា​និមិត្ត​ជា​ដើម​ ឈ្មោះ​ថា​ អប្បណិហិត​ ព្រោះ​មិន​មាន​រាគៈ​ជា​ទី​តាំង​អាស្រ័យ​ជា​ដើម​ កថា​ពោល​ដោយ​គុណ​របស់​ខ្លួន​មាន​ប្រមាណ​ដូច​ពណ៌នា​មក​នេះ​ឯង ។​ ព្រះ​និព្វាន​ ឈ្មោះ​ថា​ សុញ្ញតៈ​ អនិមិត្ត​ និង​អប្បណិហិត​ ព្រោះ​សូន្យ​ចាក​រាគៈ​ជា​ដើម​ និង​ព្រោះ​មិន​មាន​រាគៈ​ជា​ដើម​ជា​គ្រឿង​សម្គាល់​ និង​ជា​ទី​អាស្រ័យ ។​ មគ្គសមាធិ​ ដែល​មាន​និព្វាន​នោះ​ជា​អារម្មណ៍​ ទើប​ជា​សុញ្ញតៈ​ អនិមិត្ត​ និង​អប្បណិហិត ។​​ កថា​ពោល​ដោយ​អារម្មណ៍​មាន​ប្រមាណ​ត្រឹម​ប៉ុណ្ណេះ ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ