Search

Loading

Content

12 May 2012

សោចេយ្យ​ សេចក្តី​ស្អាត​ ៣

តីណិ​  សោចេយ្យានិ​  សេចក្តី​ស្អាត​ ៣​ យ៉ាង​ គឺ៖

១. កាយសោចេយ្យំ​  សេចក្តី​ស្អាត​ដោយ​កាយ​

២. វចីសោចេយ្យំ​         សេចក្តី​ស្អាត​ដោយ​វាចា​

៣. មនោសោចេយ្យំ​    សេចក្តី​ស្អាត​ដោយ​ចិត្ត

( បិដក​លេខ​ ១៩​ ទំព័រ​ ១៤៤ )

អធិប្បាយ

ធម៌​ដែល​ធ្វើ​សេចក្តី​ស្អាត​ គឺ​បដិបទា​នៃ​សេចក្តី​ស្អាត​ ឈ្មោះ​ថា​ សោចេយ្យានិ ។​ ក៏​ក្នុង​គោល​ធម៌​នេះ​ គប្បី​ជ្រាប​សេចក្តី​ពិស្តារ​ដោយ​អំណាច​សុចរិត​ ៣ ដែល​ត្រាស់​ទុក​ដោយ​ន័យ​ជា​ដើម​ថា​ “តត្ថ កតមំ កាយសោចេយ្យំ? បាណាតិបាតា វេរមណី​ ក្នុង​សេចក្តី​ស្អាត​ ៣​​ យ៉ាង​នោះ​ សេចក្តី​ស្អាត​ដោយ​កាយ​ តើ​ដូច​ម្តេច?​ គឺ​ ចេតនា​ជា​ហេតុ​វៀរ​ចាក​កិរិយា​សម្លាប់​សត្វ​មាន​ជីវិត” ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ