Search

Loading

Content

19 February 2012

សត្វ​ទាំង​ឡាយ​ តាំង​នៅ​បាន​ព្រោះ​សង្ខារ

សព្វេ​  សត្តា​  សង្ខារដ្ឋិតិកា​  ពួក​សត្វ​ទាំង​អស់​ឋិត​នៅ​បាន​ ព្រោះ​អាស្រ័យ​សង្ខារ

( សង្គីតិសូត្រ បិដក​លេខ ១៩​ ទំព័រ​ ១៣០​ )                       

អធិប្បាយ

ក្នុង​ពាក្យ​នេះ​ បច្ច័យ​​ដូច​ដែល​បាន​ពោល​មក​ហើយ​ក្នុង​​ពាក្យ​ខាង​ក្រោយនោះឯង​ លោក​ក៏​ហៅ​ថា​ សង្ខារ​ ព្រោះ​តាក់​តែង​ផល​របស់​ខ្លួន​ ។​ អាហារប្បច្ច័យ​បាន​ពោល​មក​ហើយ ក្នុង​ខាង​ក្រោយ ,​ សេចក្តីផ្សេងគ្នា​នៃ​ពាក្យទាំង​ពីរ​នេះ​ តែ​បន្តិច​ប៉ុណ្ណោះ​ ក្នុង​បញ្ហា​នេះ​ ក៏​គឺ​ ក្នុង​ទី​នេះ​ លោក​សំដៅ​យក​សង្ខារប្បច្ច័យ​ ។​ ( ប៉ុន្តែ )​ ព្រះ​មហាសិវត្ថេរ​ពោល​ថា​ “កាល​កាន់​យក​យ៉ាង​នេះ​ថា​ “អាហារ​ដោយ​ត្រង់​ កាន់​យក​ហើយ​ក្នុង​ខាង​ក្រោយ,​ ក្នុង​ទី​នេះ​ សំដៅ​យក​អាហារ​ដោយ​អម​ ដូច្នេះ​ សេចក្តី​ផ្សេង​គ្នា​ក៏​នឹង​ប្រាកដ​ឡើង,​ ប៉ុន្តែ​លោក​មិន​បាន​កាន់​យក​ ( យ៉ាង​នោះ )” ។​ តាម​ពិត​ ធម៌​ដែល​ជាប់​ទាក់​ទង​ដោយ​ឥន្ទ្រិយ​ ទាំង​ដែល​មិន​ជាប់​ទាក់​ទង​នឹង​ឥន្ទ្រិយ​គួរ​នឹង​បាន​បច្ច័យ​នោះ​ឯង​ ។​ ដែល​ឈ្មោះ​ថា​ ធម៌​ វៀរ​ចាក​បច្ច័យ​រមែង​មិន​មាន,​ បណ្តា​ធម៌​ទាំង​ ២​ យ៉ាង​នោះ​ ធម៌​ដែល​មិន​ជាប់​ទាក់​ទង​ដោយ​ឥន្ទ្រិយ​ ដូច​ ស្មៅ​ ដើម​ឈើ​ និង​វល្លិ​ជា​ដើម​ រមែង​មាន​រស​ផែន​ដី និង​រស​ទឹក​ជា​បច្ច័យ,​ ព្រោះ​កាល​ភ្លៀង​មិន​ធ្លាក់​ ស្មៅ​ជា​ដើម​ ក៏​ក្រៀម​ស្វិត​ ។​ តែ​កាល​ភ្លៀង​ធ្លាក់​ ក៏​ត្រឡប់​ទៅ​ជា​ខៀវ​ស្រស់​ ។​ រស​ផែន​ដី​ និង​រស​ទឹក​ ជា​បច្ច័យ​ របស់​ស្មៅ​ជា​ដើម​ទាំង​នោះ​ ដោយ​ប្រការ​ដូច្នេះ​ ។​ ធម៌​ដែល​ជាប់​ទាក់​ទង​ដោយ​ឥន្ទ្រិយ​មាន​ជា​អាទិ​ថា​ អវិជ្ជា​ តណ្ហា​ កម្ម​ អាហារ,​ ជា​បច្ច័យ​ បច្ច័យ​ក្នុង​ខាង​ក្រោយ​នោះ​ឯង​ លោក​ហៅ​ថា​ អាហារ​ ( តែ )​ ក្នុង​ទី​នេះ​ លោក​ហៅ​ថា​ សង្ខារ​ ព្រោះ​សេចក្តី​ផ្សេង​គ្នា​ក្នុង​រឿង​នេះ​ មាន​ត្រឹម​ប៉ុណ្ណេះ​ ៕

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ