Search

Loading

Content

05 May 2012

សិក្ខា​ ៣

candle20ani

តិស្សោ​  សិក្ខា​  សិក្ខា​ ៣​ យ៉ាង​ គឺ៖

១. អធិសីលសិក្ខា​  អធិសីលសិក្ខា​ [ បាន​ដល់​បាតិមោក្ខសំវរសីល ]

២. អធិចិត្តសិក្ខា​     អធិចិត្តសិក្ខា​ [ បាន​ដល់​ឈាន​ជា​ទី​តាំង​នៃ​វិបស្សនា ]

៣. អធិប្បញ្ញាសិក្ខា​  អធិប្បញ្ញាសិក្ខា​ [ បាន​ដល់​វិបស្សនា ]

( បិដក​លេខ​ ១៩​ ទំព័រ​ ១៤៣ )

អធិប្បាយ

គប្បី​ជ្រាប​វិនិច្ឆ័យ​ក្នុង​អធិសីលសិក្ខា​ជា​ដើម​ត​ទៅ៖

សីល​ដ៏​ក្រៃ​លែង​នោះ​ផង​ ឈ្មោះ​ថា​ សិក្ខា​ ព្រោះ​ត្រូវ​តែ​សិក្សា​ផង​ ព្រោះ​ហេតុ​នោះ​ ទើប​ឈ្មោះ​ថា​ អធិសីលសិក្ខា ។​ សូម្បី​ក្នុង​សិក្ខា​ ២​ ទៀត​ ក៏​មាន​ន័យ​នេះ​ដូច​គ្នា ។​ ក្នុង​អធិសីលសិក្ខា​ជា​ដើម​នោះ​ សីល​ គឺ​ដ៏​ក្រៃ​លែង​ ចិត្ត​ គឺ​ចិត្ត​ដ៏​ក្រៃ​លែង​ បញ្ញា​ ក៏​គឺ​បញ្ញា​ដ៏​ក្រៃ​លែង​ ព្រោះ​ហេតុ​នោះ​ គប្បី​ជ្រាប​សេចក្តី​ផ្សេង​គ្នា​ត្រឹម​តែ​ប៉ុណ្ណេះ ។​ សីល​ ៥​ និង​សីល​ ១០​​ឈ្មោះ​ថា​សីល ។​ ការ​សង្រួម​ក្នុង​ព្រះ​បាតិមោក្ខ ( បាតិមោក្ខសំវរសីល )​ ឈ្មោះ​ថា​ អធិសីល,​ សមាបត្តិ​ ៨​ ចាត់​ជា​ចិត្ត​ ( សមាធិ ) ។​ ឈាន​ដែល​ជា​បាទ​នៃ​វិបស្សនា​ ចាត់​ជា​អធិចិត្ត ។​ កម្មស្សកតាញាណ​ ចាត់​ជា​បញ្ញា​ ។​ វិបស្សនា​ ចាត់​ជា​បញ្ញា​ដ៏​ក្រៃ​លែង ។​ ព្រោះ​ថា​ សីល​ ៥​ និង​សីល​ ១០​ រមែង​មាន​​ក្នុង​ពុទ្ធុប្បាទកាល​ សូម្បី​នៅ​មិន​ទាន់​កើត​ឡើង​ ព្រោះ​ហេតុ​នោះ​ សីល​ ៥​ សីល​ ១០​ ទើប​គង់​ជា​សីល​នុ៎ះ​ឯង ។​ បាតិមោក្ខសំវរសីល​ រមែង​មាន​ចំពោះ​ក្នុង​ពុទ្ធុប្បាទកាល​ប៉ុណ្ណោះ​ ព្រោះ​ហេតុ​នោះ​ បាតិមោក្ខសំវរ​ ទើប​ចាត់​ជា​អធិសីល ។​ សូម្បី​ក្នុង​ចិត្ត​ និង​បញ្ញា​ដ៏​មាន​ន័យ​នេះ​ដូច​គ្នា ។​

ម្យ៉ាង​ទៀត​ សីល​ ៥​ ក្តី​ សីល​ ១០​ ក្តី​ ដែល​បុគ្គល​ប្រាថ្នា​ព្រះ​និព្វាន​សមាទាន​ហើយ​ ចាត់​ជា​អធិសីល​ដូច​គ្នា​ សូម្បី​សមាបត្តិ​ ៨​ ដែល​បុគ្គល​ដល់​ហើយ​ ក៏​ចាត់​ជា​អធិចិត្ត​ដូច​គ្នា ។​ ឬ​លោកិយសីល​ទាំង​អស់​ ជា​សីល​ប៉ុណ្ណោះ ។​ ( ចំណែក )​ លោកុត្តរសីល​ ជា​អធិសីល ។​ សូម្បី​ក្នុង​ចិត្ត​ និង​បញ្ញា​ ក៏​មាន​ន័យ​នេះ​ដូច​គ្នា ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ