Search

Loading

Content

21 January 2012

អភិណ្ហប្បច្ចវេក្ខណៈ​ ៥

អភិណ្ហប្បច្ចវេក្ខណៈ គឺ​ធម៌​ដែល​គប្បី​ពិចារណា​រឿយៗ​ ដើម្បី​ការ​រឹង​មាំ​នៃ​ជីវិត​ មាន​ ៥​ ប្រការ​គឺ ៖

១. ជរាធម្មោម្ហិ  ជរំ  អនតីតោ  អាត្មា​អញ មាន​ជរា​ជា​ធម្មតា​ មិនកន្លង​ជរា​ទៅ​បាន​ឡើយ

២. ព្យាធិធម្មោម្ហិ  ព្យាធឹ ​ អនតីតោ  អាត្មា​អញ មាន​​ព្យាធិ​ជា​ធម្មតា មិន​កន្លង​ព្យាធិ​ទៅ​បាន​ឡើយ

៣. មរណធម្មោម្ហិ  មរណំ  អនតីតោ  អាត្មា​អញ មាន​មរណៈ​ជា​ធម្មតា​ មិន​កន្លង​មរណៈ​ទៅ​បាន​ឡើយ

៤. សព្វេហិ  មេ  បិយេហិ  មនាបេហិ  នានាភាវោ  វិនាភាវោ  អាត្មា​អញ​​តែង​មាន​ការ​ព្រាត់​ប្រាស​និរាស​ចាក​សត្វ​ និង​សង្ខារ​ដែល​ជា​ទី​ស្រឡាញ់​ ជា​ទី​គាប់​ចិត្ត​ទាំង​ពួង​

៥. កម្មស្សកោម្ហិ  កម្មទាយាទោ  កម្មយោនិ  កម្មពន្ធុ  កម្មប្បដិ-សរណោ  យំ  កម្មំ  ករិស្សាមិ  កល្យាណំ  វា  បាបកំ  វា  តស្ស  ទាយាទោ  ភវិស្សាមិ អាត្មាអញ​មាន​កម្ម​ជា​របស់​ខ្លួន​ មាន​កម្ម​ជា​មរតក​ មាន​​កម្ម​ជា​កំណើត​ មាន​កម្ម​ជា​ផៅ​ពង្ស​ មាន​កម្ម​ជា​ទី​រលឹក​ អាត្មាអញ​នឹង​ធ្វើ​នូវ​កម្ម​ណា​ ទោះ​ល្អ​ក្តី​ អាក្រក់​ក្តី​ អាត្មាអញ​នឹង​ជា​អ្នក​ទទួល​នូវ​ផលនៃ​កម្ម​នោះ

កាល​ពិចារណា​រឿយៗ​ យ៉ាង​នេះ​ ក៏​រមែង​ជួយ​ការ​ពារ​នូវ​សេចក្តី​ស្រវឹង​ ក្នុង​យុវវ័យ​ ក្នុង​ទ្រព្យសម្បត្តិ​ និង​ ក្នុងជីវិត​ជា​ដើម​ ហើយ​បាន​កម្ចាត់​បង់​នូវ​សេចក្តី​វង្វេង​ សេចក្តី​ប្រកាន់​ និង​កម្ចាត់​បង់​នូវ​អំពើ​ទុច្ចរិត​ ប្រឹង​ប្រែង​ ប្រព្រឹត្ត​​តែ​អំពើ​ជា​ប្រយោជន៍​ សព្វៗ​ កាល ។

( ដកស្រង់ពីឋានសូត្រ អង្គុត្តរនិកាយ​ បញ្ចកនិបាត )

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ