Search

Loading

Content

21 January 2012

ព្រះ​ពុទ្ធ​ ៤

ចត្តារោ ពុទ្ធា ព្រះពុទ្ធមាន ៤ ប្រភេទ គឺ

១. សុតពុទ្ធ ភិក្ខុដែលជាពហូសូត ( ភិក្ខុដែលមានសទ្ធា និង​មាន​សេចក្តី​ព្យាយាម​ ខំ​ប្រឹង​ប្រែង​រៀនសូធ្យ ស្តាប់ នូវព្រះពុទ្ធវចនៈ សិក្សាព្រះត្រៃបិដក តាម​សម​គួរ​ដល់​សតិ​បញ្ញា​របស់​ខ្លួន​ និងបង្រៀន សម្តែងឲ្យជនទាំងពួង ស្តាប់ ដឹក​នាំជនឲ្យមានសទ្ធា និងបញ្ញា )

២. ចតុសច្ចពុទ្ធ គឺ ព្រះខីណាស្រពអ្នកអស់នូវអាសវក្កិលេស ហើយ​បាន​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច

៣. បច្ចេកពុទ្ធ គឺ ព្រះបច្ចេកពុទ្ធ ( ដែលត្រាស់ដឹងដោយអង្គឯង មិន​អាច​លើក​យក​ព្រះ​សទ្ធម្ម​ឡើងកាន់បញ្ញត្តិ និង​មិន​អាច​ត្រាស់​ព្រះ​ធម៌ទេសនា​ដល់​សត្វទាំងឡាយបាន ត្រាស់​ដឹង​តែក្នុងចិត្តនៃខ្លួនតែម្នាក់ឯង )

៤. សព្វញ្ញូពុទ្ធ គឺព្រះពុទ្ធជាម្ចាស់ ទ្រង់​ត្រាស់​ដឹង​នូវ​ព្រះ​សទ្ធម្ម​ដោយ​ព្រះ​អង្គ​ឯង និង​ប្រោស​ប្រទាន​អមតរស ញេយ្យធម៌ ប្រៀន​ប្រដៅ​វេនេយ្យសត្វ​ទាំង​ឡាយ ក្នុង​មណ្ឌល​នៃ​ត្រៃ​ភព​ទាំង​ពួង ញ៉ាំងនូវសត្វទាំងឡាយ ឲ្យដល់ នូវអរិយមគ្គ ឲ្យបានជាក់ច្បាស់នូវចតុរារិយសច្ច ឲ្យ​បាបធម៌វិនាសអំពីសន្តាន ហើយបានសម្រចនូវព្រះនិព្វាន ដែលជាឯកន្តបរមសុខ

( អង្គុត្តរនិកាយ អដ្ឋកថា )

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ