Search

Loading

Content

24 January 2013

មច្ឆរិយៈ សេចក្ដី​កំណាញ់ ៥

    មច្ឆរិយៈ សេចក្ដី​កំណាញ់ មាន ៥ យ៉ាង គឺ

១. អាវាសមច្ឆរិយំ      កំណាញ់​អាវាស

២. កុលមច្ឆរិយំ         កំណាញ់​ត្រកូល

៣. លាភមច្ឆរិយំ        កំណាញ់​លាភ

៤. វណ្ណមច្ឆរិយំ          កំណាញ់សេចក្ដី​សរសើរ

៥. ធម្មមច្ឆរិយំ           កំណាញ់​ធម៌

( បិដក​លេខ ១៩ ទំព័រ ១៧៤ )

អធិប្បាយ

    សេចក្ដី​កំណាញ់​ក្នុង​អាវាស ឈ្មោះ​ថា អាវាសមច្ឆរិយំ ( កំណាញ់​អាវាស ) ។ ភិក្ខុ​មាន​សេចក្ដី​កំណាញ់​ក្នុង​អាវាស​ ឃើញ​ភិក្ខុ​អាគន្តុកៈ​ច្រើន​ការ​ពារ​ទី​សម្រាក​សូម្បី​ជា​របស់​សង្ឃ​ទុក​ ដោយ​ពោល​ថា “ក្នុង​ទី​នេះ ជា​កន្លែង​សម្រាប់​ទុក​ដាក់​បរិក្ខារ​របស់​ចេតិយ៍ ឬ​របស់​សង្ឃ” ជា​ដើម ។ ពេល​លោក​ធ្វើ​មរណភាព​ហើយ រមែង​ទៅ​កើត​ជា​ប្រេត ឬ​កើត​ជា​ពស់​ថ្លាន់ ។ សេចក្ដី​កំណាញ់​ក្នុង​ត្រកូល ឈ្មោះ​ថា កុលមច្ឆរិយំ ( កំណាញ់​ត្រកូល ) ។ ភិក្ខុ​មាន​សេចក្ដី​កំណាញ់​ក្នុង​ត្រកូល​នោះ រមែង​រារាំង​ភិក្ខុ​មិន​ឱ្យ​ចូល​ទៅ​ក្នុង​ត្រកូល​ឧបដ្ឋាក​របស់​ខ្លួន ដោយ​ហេតុ​ផ្សេងៗ ។ សេចក្ដី​កំណាញ់​ក្នុង​លាភ ឈ្មោះ​ថា លាភមច្ឆរិយំ ( កំណាញ់​លាភ ) ។ ភិក្ខុ​មាន​សេចក្ដី​កំណាញ់​ក្នុង​លាភ​នោះ រមែង​ហួង​ហែង​លាភ​សូម្បី​ជា​របស់​សង្ឃ ធ្វើ​ដោយ​វិធី​ដែល​មិន​ឱ្យ​ពួក​ភិក្ខុ​បាន​លាភ​ ។ សេចក្ដី​កំណាញ់​ក្នុង​សេចក្ដី​សរសើរ ឈ្មោះ​ថា វណ្ណមច្ឆរិយំ ( កំណាញ់​សេចក្ដី​សរសើរ ) ។ ក៏​ក្នុង​ពាក្យ​ថា វណ្ណ នេះ បណ្ឌិត​គប្បី​ជ្រាប​ថា មាន​ទាំង​ពណ៌​សម្បុរ ទាំង​គុណធម៌ ។ សេចក្ដី​កំណាញ់​ក្នុង​បរិយត្តិធម៌ ឈ្មោះ​ថា ធម្មមច្ឆរិយំ ( កំណាញ់​ធម៌ ) ។ ភិក្ខុ​មាន​សេចក្ដី​កំណាញ់​ក្នុង​បរិយត្តិធម៌​នោះ រមែង​មិន​ឱ្យ ( បរិយត្តិធម៌ ) ដល់​ភិក្ខុ​ដទៃ ដោយ​ក្រែង​ថា “ភិក្ខុ​នេះ​រៀន​ធម៌​នេះ​ហើយ​នឹង​គ្រប​សង្កត់​យើង” ។ ចំណែក​ភិក្ខុ​ណា មិន​ឱ្យ​ព្រោះ​យល់​ដល់​ធម៌ ឬ​យល់​ដល់​បុគ្គល​ ការ​នោះ មិន​ចាត់​ជា​សេចក្ដី​កំណាញ់ ( សម្រាប់​ភិក្ខុ​នោះ ) ៕

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ