Search

Loading

Content

26 January 2013

កាមគុណ ៥

កាមគុណ មាន ៥ គឺ

១. ចក្ខុវិញ្ញេយ្យា  រូបា  ឥដ្ឋា  កន្តា  មនាបា  បិយរូបា  កាមូបសញ្ហិតា  រជនីយា  រូប​ទាំង​ឡាយ​ដែល​គប្បី​ដឹង​ដោយ​ភ្នែក ជា​ទី​ប្រាថ្នា ជា​ទី​ពេញ​ចិត្ត ជា​ទី​គាប់​ចិត្ត មាន​សភាព​ជា​ទី​ស្រឡាញ់ អាស្រ័យ​នូវ​កាម ជា​ហេតុ​នៃ​សេចក្ដី​ត្រេក​អរ

២. សោតវិញ្ញេយ្យា  សទ្ទា  សំឡេង​ទាំង​ឡាយ ដែល​គប្បី​ដឹង​ដោយ​ត្រចៀក

៣. ឃានវិញ្ញេយ្យា  គន្ធា     ក្លិន​ទាំង​ឡាយ ដែល​គប្បី​ដឹង​ដោយ​ច្រមុះ

៤. ជិវ្ហាវិញ្ញេយ្យា  រសា         រស​ទាំង​ឡាយ ដែល​គប្បីដឹង​ដោយ​អណ្ដាត

៥. កាយវិញ្ញេយ្យា  ផោដ្ឋព្វា  ឥដ្ឋា កន្តា មនាបា បិយរូបា កាមូបសញ្ហិតា រជនីយា     សម្ផស្ស​ទាំង​ឡាយ ដែល​គប្បី​ដឹង​ដោយ​កាយ ជា​ទី​ប្រាថ្នា ជា​ទី​ពេញ​ចិត្ត ជា​ទី​គាប់​ចិត្ត មាន​សភាព​ជា​ទី​ស្រឡាញ់ អាស្រ័យ​នូវ​កាម ជា​ហេតុ​នៃ​សេចក្ដី​ត្រេក​អរ

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ