Search

Loading

Content

07 March 2012

សីលវិបត្តិ​ និង​ទិដ្ឋិវិបត្តិ

សីលវិបត្តិ         សីលវិបត្តិ [ ការ​វិបត្តិ​នៃ​សីល​ ]

ទិដ្ឋិវិបត្តិ​            ទិដ្ឋិវិបត្តិ​ [ ការ​វិបត្តិ​នៃ​ទិដ្ឋិ ]

អធិប្បាយ

ពាក្យ​ថា​ សីលវិបត្តិ​ សំដៅ​ដល់​ ការ​មិន​សង្រួម​ ដែល​ជា​ហេតុ​នាំ​ឲ្យ​វិនាស​នូវ​សីល​ ដែល​លោក​ពោល​ទុក​​យ៉ាង​នេះ​ថា​ “តត្ថ កតមា សីលវិបត្តិ? កាយិកោ វីតិក្កមោ ។ល។ សព្វម្បិ ទុស្សីល្យំ សីលវិបត្តិ បណ្តា​ធម៌​ទាំង​នោះ​ សីលវិបត្តិ​ តើ​ដូច​ម្តេច?​ គឺ​ ការ​ប្រព្រឹត្ត​ល្មើស​តាម​ផ្លូវ​កាយ​ ។ល។​ ភាព​ជា​អ្នក​ទ្រុស្ត​សីល​ សព្វ​គ្រប់​ ឈ្មោះ​ថា​ សីលវិបត្តិ” ។

[​ សីលវិបត្តិ​នេះ​ ជា​ធម៌​ផ្ទុយ​គ្នា​នឹង​សោរច្ចៈ ]

ពាក្យ​ថា​ ទិដ្ឋិវិបត្តិ​ សំដៅ​ដល់​ មិច្ឆាទិដ្ឋិ​ ដែល​ញ៉ាំង​សម្មាទិដ្ឋិ​ឲ្យ​វិនាស​ ដែល​មក​ហើយ​យ៉ាង​នេះ​ថា​ “តត្ថ កតមា ទិដ្ឋិវិបត្តិ? នត្ថិ ទិន្នំ នត្ថិ យិដ្ឋំ បណ្តា​ធម៌​ទាំង​នោះ​ ទិដ្ឋិវិបត្តិ​ តើ​​ដូច​ម្តេច?​ គឺ​សេចក្តី​យល់​ឃើញ​ថា​ ការ​ឲ្យ​ទាន​ មិន​មាន​ផល​ ការ​បូជា​មិន​មាន​ផល” ។

[ ទិដ្ឋិវិបត្តិ​នេះ​ ជា​ធម៌​ផ្ទុយ​គ្នា​នឹង​ទិដ្ឋិសម្បទា ]

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ