Search

Loading

Content

03 June 2012

អប្បមញ្ញា​ ៤

អប្បមញ្ញា​ មាន​ ៤​ យ៉ាង​ គឺ៖

១. ឥធាវុសោ​  ភិក្ខុ​  មេត្តាសហគតេន​  ចេតសា​  ឯកំ​  ទិសំ​  ផរិត្វា​  វិហរតិ​  តថា​  ទុតិយំ​  តថា​  តតិយំ​  តថា​  ចតុត្ថំ​  ឥតិ​  ឧទ្ធមធោ​  តិរិយំ​  សព្វធិ​  សព្វត្តតាយ​  សព្វាវន្តំ​  លោកំ​  មេត្តាសហគតេន​  ចេតសា​  វិបុលេន​  មហគ្គតេន​  អប្បមាណេន​  អវេរេន​  អព្យាបជ្ឈេន​  ផរិត្វា​  វិហរតិ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ មាន​ចិត្ត​ប្រកប​ដោយ​មេត្តា​ ផ្សាយ​ទៅ​កាន់​ទិស​ទី​ ១​ ទី​ ២​ ទី​ ៣​ ទី​ ៤​ ក៏​ដូច​គ្នា​ ផ្សាយ​ទៅ​កាន់​ទិស​ខាង​លើ​ ខាង​ក្រោម​ និង​ទិស​ទទឹង​ [ សំដៅ​យក​ទិស​តូច​ទាំង​ ៤​ គឺ​ទិស​អាគ្នេយ៍​ ឦសាន​ និរតី​ ពាយព្យ ]​ មាន​ចិត្ត​ប្រកប​ដោយ​មេត្តា​ ដ៏​ធំ​ទូលាយ​ រក​ប្រមាណ​មិន​បាន​ មិន​មាន​ពៀរ​ មិន​មាន​ព្យាបាទ​ ផ្សាយ​ទៅ​កាន់​សត្វ​លោក​ទាំង​ពួង​ ដោយ​អាការ​ទាំង​ពួង​ ក្នុង​ទី​ទាំង​ពួង

២. ករុណាសហគតេន​  ចេតសា​  មាន​ចិត្ត​ប្រកប​ដោយ​ករុណា

៣. មុទិតាសហគតេន​  ចេតសា​      មានចិត្ត​ប្រកប​ដោយ​មុទិតា

៤. ឧបេក្ខាសហគតេន​  ចេតសា​  ឯកំ​  ទិសំ​  ផរិត្វា​  វិហរតិ​  តថា​  ទុតិយំ​  តថា​  តតិយំ​  តថា​  ចតុត្ថំ​  ឥតិ​  ឧទ្ធមធោ​  តិរិយំ​  សព្វធិ​  សព្វត្តតាយ​  សព្វាវន្តំ​  លោកំ​ ឧបេក្ខាសហគតេន​  ចេតសា​  វិបុលេន​  មហគ្គតេន​  អប្បមាណេន​  អវេរេន​  អព្យាបជ្ឈេន​  ផរិត្វា​  វិហរតិ​ មាន​ចិត្ត​ប្រកប​ដោយ​ឧបេក្ខា​ ផ្សាយ​ទៅ​កាន់​ទិស​ទី​ ១​ ទី​ ២​ ទី​ ៣​ ទី​ ៤​ ក៏​ដូច​គ្នា​ ផ្សាយ​ទៅ​កាន់​ទិស​ខាង​លើ​ ខាង​ក្រោម​ និង​ទិស​ទទឹង​ មាន​ចិត្ត​ប្រកប​ដោយ​ឧបេក្ខា​ ដ៏​ធំ​ទូលាយ​ រក​ប្រមាណ​មិន​បាន​ មិន​មាន​ពៀរ​ មិន​មាន​ព្យាបាទ​ ផ្សាយ​ទៅ​កាន់​សត្វ​លោក​ទាំង​ពួង​ ដោយ​អាការ​ទាំង​ពួង​ ក្នុង​ទី​ទាំង​ពួង

អធិប្បាយ

ពាក្យ​ថា​ អប្បមញ្ញា​ សេចក្តី​ថា​ អប្បមញ្ញា​ ដោយ​អំណាច​ការ​មិន​កាន់​យក​ប្រមាណ​ ផ្សាយ​ចេញ​ទៅ​ដោយ​មិន​សេស​សល់ ។​

ទស្សនភាវនា​ និង​វិធី​នៃ​សមាធិ​ មាន​ការ​ពណ៌នា​ដោយ​ពិស្តារ​ក្នុង​វិសុទ្ធិមគ្គ ទំព័រ ៩៥ ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ