Search

Loading

Content

23 January 2012

អរិយសាវ័ក​ ​ចម្រើន​ដោយ​ធម៌​ ១០


  ធនេន  ធញ្ញេន  ច  យោធ  វឌ្ឍតិ
   បុត្តេហិ  ទារេហិ  ចតុប្បាទេហិ 
     ភោគវា  ហោតិ  យសស្សី  បូជិតោ
   ញាតីហិ  មិត្តេហិ  អថោបិ  រាជុភិ 
បុគ្គល​ណា​ក្នុង​លោក​នេះ​ ចម្រើន​ដោយ​ទ្រព្យ​ផង​ ដោយ​ស្រូវ​ផង​ ដោយ​កូន​​ផង​ ដោយ​ប្រពន្ធ​ផង​ ដោយ​សត្វ​​ជើង​ ៤​ ផង​ បុគ្គល​នោះ​ឈ្មោះ​ថា​ មាន​ភោគៈ​ មាន​យស​ដែល​ពួក​ញាតិ​ និង​មិត្ត​ ព្រម​ទាំង​ស្តេច​បូជា​ហើយ ។

  សទ្ធាយ  សីលេន    យោធ  វឌ្ឍតិ
  បញ្ញាយ  ចាគេន  សុតេន  ចូភយំ
  សោ  តាទិសោ  សប្បុរិសោ  វិចក្ខណោ
  ទិដ្ឋេវ  ធម្មេ  ឧភយេន  វឌ្ឍតិ 
 បុគ្គល​ណា​ ក្នុង​លោក​នេះ​ ចម្រើន​ដោយ​សទ្ធា​ផង​ ដោយ​សីល​ផង​ ដោយ​បញ្ញា​ផង​ ដោយ​ចាគៈ​ផង​ ដោយ​សុតៈ​​ទាំង​ពីរ​ផង​ បុគ្គល​បែប​នោះ​ ហៅ​ថា​ សប្បុរស​ ជា​អ្នក​ពិចារណា​ឃើញ​ច្បាស់​ រមែង​ចម្រើន​ដោយ​ហេតុ​ទាំង​ពីរ​ ក្នុង​​បច្ចុប្បន្ន​នេះ​ឯង​ ។

( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៩-៣០០ )
សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ