Search

Loading

Content

23 December 2012

កម្ម ៤ យ៉ាង

   កម្ម​មាន ៤ យ៉ាង គឺ

១. កម្មំ  កណ្ហំ  កណ្ហវិបាកំ  កម្ម​ខ្មៅ ឱ្យ​ផល​ខ្មៅ​

២. កម្មំ  សុក្កំ  សុក្កវិបាកំ       កម្ម​ស ឱ្យ​ផល​ស​

៣. កម្មំ  កណ្ហសុក្កំ  កណ្ហសុក្កវិបាកំ  កម្ម​ទាំង​ខ្មៅ​ទាំង​ស​ ឱ្យ​ផល​ទាំង​ខ្មៅ​ទាំង​ស

៤. កម្មំ  អកណ្ហអសុក្កំ  អកណ្ហអសុក្កវិបាកំ  កម្មក្ខយាយ  សំវត្តតិ  កម្ម​មិន​ខ្មៅ​មិន​ស ឱ្យ​ផល​ទាំង​មិន​ខ្មៅ​ទាំង​មិន​ស តែង​ប្រព្រឹត្ត​ទៅ​ដើម្បី​អស់​កម្ម

( បិដក​លេខ ១៩ ទំព័រ ១៦៥ )

អធិប្បាយ

   ពាក្យ​ថា កណ្ហំ ( កម្ម​ខ្មៅ ) បាន​ដល់ អកុសលកម្មបថ ១០ ជា​កម្មខ្មៅ ។ ពាក្យ​ថា កណ្ហវិបាកំ ( មាន​ផល​ខ្មៅ ) បាន​ដល់ ឈ្មោះ​ថា​ មាន​ផល​ខ្មៅ ព្រោះ​ធ្វើ​ឱ្យ​សត្វ​កើត​ក្នុង​អបាយ ។ ពាក្យ​ថា សុក្កំ ( កម្ម​ស ) បាន​ដល់ កុសលកម្មបថ ១០ ជា​កម្ម​ស ។ ពាក្យ​ថា សុក្កវិបាកំ ( មាន​ផល​ស ) បាន​ដល់ ឈ្មោះ​ថា មាន​ផល​ស ព្រោះ​ធ្វើ​ឱ្យ​សត្វ​កើត​ក្នុង​ឋាន​សួគ៌ ។ ពាក្យ​ថា កណ្ហសុក្កំ ( ទាំង​ខ្មៅ​ទាំង​ស ) បាន​ដល់ កម្ម​ដែល​លាយ​ឡំ​គ្នា ។ ពាក្យ​ថា កណ្ហសុក្កវិបាកំ ( ឱ្យ​ផល​ទាំង​ខ្មៅ​ទាំង​ស ) បាន​ដល់ ផល​ដែល​ជា​សុខ​និង​ជា​ទុក្ខ ។ ព្រោះ​ធ្វើ​កម្ម​ដែល​លាយ​ឡំ​គ្នា ខាង​អកុសល​ កើត​ក្នុង​កំណើត​សត្វ​តិរច្ឆាន ក៏​កើត​ជា​ដំរី​មង្គល ខាង​កុសល​ ធ្វើ​ឱ្យ​បាន​សោយ​សុខ​ក្នុង​បច្ចុប្បន្ន បុគ្គល​ដែល​កើត​សូម្បី​ក្នុង​រាជត្រកូល ព្រោះ​កុសល​ រមែង​សោយ​ទុក្ខ​ក្នុង​បច្ចុប្បន្ន​ព្រោះ​អកុសល ។ ដោយ​ពាក្យ​ថា អកណ្ហអសុក្កំ ( មិន​ខ្មៅ​មិន​ស ) សេចក្ដី​ថា លោក​ប្រាថ្នា​យក​ញាណ​ក្នុង​មគ្គ ៤ ដែល​ធ្វើ​ឱ្យ​អស់​កម្ម ។ ព្រោះ​កម្ម​នោះ បើ​ជា​កម្ម​ខ្មៅ ( អកុសល ) ក៏​គប្បី​ឱ្យ​ផល​ខ្មៅ បើ​ជា​កម្ម​ស ( កុសល ) ក៏​គប្បី​ឱ្យ​ផល​ស ។ កម្ម​ដែល​ឈ្មោះ​ថា មិន​ខ្មៅ​មិន​ស ព្រោះ​មិន​ឱ្យ​ផល​ទាំង​ពីរ​យ៉ាង ព្រោះ​មាន​ផល​មិន​ខ្មៅ​មិន​ស ៕

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ