Search

Loading

Content

24 February 2012

ហិរិ​ និង​ឱត្តប្ប

ហិរិ                 សេចក្តី​ខ្មាស​បាប

ឱត្តប្ប             សេចក្តី​ក្តៅ​នឹង​បាប

( សង្គីតិសូត្រ ធម៌​ពួក​ ២​ )

អធិប្បាយ

ពាក្យ​ថា​ ហិរិ​ ឱត្តប្ប​ បាន​ដល់​ សេចក្តីខ្មាស​ និង​សេចក្តី​តក់​ស្លុត​ ដែល​លោក​សម្តែង​ទុក​យ៉ាង​នេះ​ថា​ “យំ ហិរីយតិ ហិរីយិតព្វេន​ ឱត្តប្បតិ ឱត្តប្បិតព្វេន​ សេចក្តី​ខ្មាស​ដោយ​វត្ថុ​ដែល​គួរ​ខ្មាស​ តក់​ស្លុត​ចំពោះ​ដោយ​វត្ថុ​ដែល​គួរ​តក់​ស្លុត” ។ ប្រការ​មួយ​ទៀត​ បណ្តា​ធម៌​ទាំង​ ២​ យ៉ាង​នេះ​ ហិរិ​ មាន​សមុដ្ឋាន​ពី​ខាង​ក្នុង​ ឱត្តប្ប​ មាន​សមុដ្ឋាន​ពី​ខាងក្រៅ​ ហិរិ​ មាន​ខ្លួន​ជាធំ​ ( អត្តាធិបតេយ្យ ) ឱត្តប្ប​ មាន​លោក​ជា​ធំ ( លោកាធិបតេយ្យ ) ហិរិ​តាំង​ឡើង​ព្រោះ​សេចក្តី​ខ្មាស​អៀន​ក្នុង​ចិត្ត​ ឱត្តប្ប​ តាំង​ឡើង​ព្រោះ​សភាវៈ​ គឺ​សេចក្តី​តក់​ស្លុត​ ។​ ពាក្យ​អធិប្បាយ​ដោយពិស្តារ​ក្នុង​រឿង​ហិរិ​ និង​ឱត្តប្ប​នេះ​ បាន​ពោល​ទុក​ដោយ​សព្វ​គ្រប់​ក្នុង​វិសុទ្ធិមគ្គ

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ