Search

Loading

Content

23 February 2012

អហិរិក​ និង​អនោត្តប្ប

អហិរិកំ                 សេចក្តី​មិន​ខ្មាស​បាប

អនោត្តប្បំ              សេចក្តី​មិន​ក្តៅនឹង​បាប​ ឬមិន​ខ្លាច​បាប

( សង្គីតិសូត្រ ធម៌​ពួក​ ២ )

អធិប្បាយ

ពាក្យ​ថា​ អហិរិក​ បាន​ដល់​ សេចក្តី​មិន​ខ្មាស​ ដែល​លោក​សម្តែង​ទុក​យ៉ាង​នេះ​ថា​ “យំ ន ហិរីយតិ ហិរីយិតព្វេន​ ​សេចក្តី​​មិន​ខ្មាស​ក្នុង​វត្ថុ​ដែល​គួរ​ខ្មាស” ។​

ពាក្យថា​ អនោត្តប្បំ​ បាន​ដល់​ អាការ​ដែល​មិន​ភ័យ​ខ្លាច​ ដែល​លោក​សម្តែង​ទុក​ថា​ “យំ ន ឱត្តប្បតិ ឱត្តប្បិតព្វេន សេចក្តី​មិន​ភ័យ​ខ្លាច​ក្នុង​វត្ថុ​ដែល​គួរ​ភ័យ​ខ្លាច” ។

( អដ្ឋកថា​សង្គីតិសូត្រ )

អហិរិក គឺ​សភាវធម៌​ដែល​មិន​មែន​ជា​ហិរិ​ មាន​ការ​មិន​រង្កៀស​កាយទុច្ចរិត​ជា​ដើម​ ជា​លក្ខណៈ​ ឬ​មាន​ការ​មិន​ខ្មាស​កាយទុច្ចរិត​ជា​ដើម​ ជា​លក្ខណៈ​ ( កាយទុច្ចរិតាទីនំ​ អជិគុច្ឆនលក្ខណំ​ អលជ្ជនលក្ខណំ​ វា ) ។

អនោត្តប្ប​ មាន​ការ​មិន​ខ្លាច​កាយទុច្ចរិត​ជា​ដើម​ទាំង​នោះ​នុ៎ះ​ឯង​ ជា​លក្ខណៈ​ ឬ​មាន​ការ​មិន​តក់​ស្លុត​ចំពោះ​កាយទុច្ចរិត​ជា​ដើម​ទាំង​នោះ​ ជា​លក្ខណៈ​ ( តេហេវ​ អសារជ្ជលក្ខណំ​ អនុត្តាសនលក្ខណំ​ វា ) ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ