Search

Loading

Content

01 June 2012

ឈាន​ ៤

ឈាន​មាន​ ៤​ យ៉ាង​ គឺ៖

១. ឥធាវុសោ​  ភិក្ខុ​  វិវិច្ចេវ​  កាមេហិ​  វិវិច្ច​  អកុសលេហិ​  ធម្មេហិ​  សវិតក្កំ​  សវិចារំ​  វិវេកជំ​  បីតិសុខំ​  បឋមជ្ឈានំ​  ឧបសម្បជ្ជ​  វិហរតិ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ស្ងាត់​ចាក​កាម​ទាំង​ឡាយ​ ស្ងាត់​ចាក​អកុសលធម៌​ទាំង​ឡាយ​ បាន​ដល់​នូវ​បឋមជ្ឈាន​ ប្រកប​ដោយ​វិតក្ក​ ប្រកប​ដោយ​វិចារ​ មាន​បីតិ​ និង​សុខ​ដែល​កើត​អំពី​សេចក្តី​ស្ងប់​ស្ងាត់​នោះ

២. វិតក្កវិចារានំ​  វូបសមា​  អជ្ឈត្តំ​  សម្បសាទនំ​  ចេតសា​  ឯកោទិភាវំ​  អវិតក្កំ​  អវិចារំ​  សមាធិជំ​  បីតិសុខំ​  ទុតិយជ្ឈានំ​  ឧបសម្បជ្ជ​  វិហរតិ​  ភិក្ខុ​ព្រោះ​ស្ងប់​ស្ងាត់​ចាក​វិតក្ក​វិចារ​ ក៏​បាន​ដល់​នូវ​ទុតិយជ្ឈាន​ ជា​ធម្មជាត​កើត​មាន​ក្នុង​សន្តាន​នៃ​ខ្លួន​ ប្រកប​ដោយ​សេចក្តី​ជ្រះ​ថ្លា​ គឺ​ សទ្ធា​ មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ មិន​មាន​វិតក្ក​ មិន​មាន​វិចារ​ មាន​តែ​បីតិ​ និង​សុខៈ​ដែល​កើត​អំពី​សមាធិ​ គឺ​បឋមជ្ឈាន

៣. បីតិយា​  ច​  ​វិរាគា​  ឧបេក្ខកោ​  ច​  វិហរតិ​  សតោ​ ​ ច​  សម្បជានោ​  សុខញ្ច​  កាយេន​  បដិសំវេទេតិ​  យន្តំ​  អរិយា​  អាចិក្ខន្តិ​  ឧបេក្ខកោ​  សតិមា​  សុខវិហារីតិ​  តតិយជ្ឈានំ​  ឧបសម្បជ្ជ​  វិហរតិ​  ភិក្ខុ​ព្រោះ​នឿយ​ណាយ​ចាក​បីតិ​ផង​ ប្រកប​ដោយ​ឧបេក្ខា​ផង​ មាន​ស្មារតី​ដឹង​ខ្លួន​ដោយ​ប្រពៃ​ផង​ ទទួល​នូវ​សុខ​ដោយ​នាមកាយ​ផង​ ព្រះ​អរិយៈ​ទាំង​ឡាយ​តែង​សរសើរ​នូវ​បុគ្គល​ដែល​បាន​នូវ​តតិយជ្ឈាន​នោះ​ថា​ បុគ្គល​នោះ​ប្រកប​ដោយ​ឧបេក្ខា​ មាន​ស្មារតី​ មាន​ធម៌​ជា​គ្រឿង​នៅ​ជា​សុខ​ដូច្នេះ​ ព្រោះ​តតិយជ្ឈាន​ណា​ ក៏​បាន​ដល់​នូវ​តតិយជ្ឈាន​នោះ

៤. សុខស្ស​  ច​  បហានា​  ទុក្ខស្ស​  ច​  បហានា​  បុព្វេ​  វ​  សោមនស្ស-ទោមនស្សានំ​  អត្ថង្គមា​  អទុក្ខមសុខំ​  ឧបេក្ខាសតិបារិសុទ្ធឹ​  ចតុត្ថ-ជ្ឈានំ​  ឧបសម្បជ្ជ​  វិហរតិ​  ភិក្ខុ​ព្រោះ​លះ​បង់​នូវ​សុខ​ផង​ ព្រោះ​លះ​បង់​នូវ​ទុក្ខ​ផង​ ព្រោះ​អស់​ទៅ​នៃ​សោមនស្ស​ និង​ទោមនស្ស​ក្នុង​កាល​មុន​ ក៏​បាន​ដល់​នូវ​ចតុត្ថជ្ឈាន​ មាន​អារម្មណ៍​មិន​មែន​ជា​ទុក្ខ​ មិន​មែន​ជា​សុខ​ គឺ​ជា​ឧបេក្ខា​ មាន​សតិ​ដ៏​បរិសុទ្ធ​ដោយ​ឧបេក្ខា

[ ពាក្យ​ថា​ ឈាន​ មាន​អត្ថ​ន័យ​ ២​ ប្រការ​ គឺ៖

១. សភាវៈ​ចូល​ទៅ​សម្លឹង​អារម្មណ៍​ ( អារម្មណំ​ ឧបនិជ្ឈាយតីតិ​ ឈានំ )​ ឬ​ សភាវៈ​ចូល​ទៅ​សម្លឹង​ត្រៃលក្ខណ៍​ ( លក្ខណំ​ ឧបនិជ្ឈាយតីតិ​ ឈានំ​ )​ ។

២. សភាវៈ​ដុត​កម្តៅ​នូវ​ធម៌​ដែល​ជា​បដិបក្ខ​ ( បច្ចនីកធម្មេ​ ឈាបេតីតិ​ ឈានំ ) ។ ]

ពាក្យ​ពោល​ដ៏​ពិស្តារ​ លោក​សម្តែង​ទុក​ក្នុង​វិសុទ្ធិមគ្គ

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ