Search

Loading

Content

08 February 2013

សិក្ខាបទ ៥

សិក្ខាបទ ៥ គឺ

១. បាណាតិបាតា  វេរមណី   ការ​វៀរ​ចាក​ការ​សម្លាប់​សត្វ

២. អទិន្នាទានា  វេរមណី         ​វៀរ​ចាក​ការ​កាន់​យក​ទ្រព្យ​ដែល​គេ​មិន​បាន​ឱ្យ

៣. កាមេសុ  មិច្ឆាចារា  វេរមណី  ​វៀរ​ចាក​ការ​ប្រព្រឹត្តិ​ខុស​ក្នុង​កាម​ទាំង​ឡាយ

៤. មុសាវាទា  វេរមណី              ​វៀរ​ចាក​ការ​និយាយ​កុហក

៥. សុរាមេរយមជ្ជប្បមាទដ្ឋានា  វេរមណី  វៀរ​ចាក​ហេតុ​ជា​ទី​តាំង​នៃ​សេចក្ដី​ប្រមាទ ព្រោះ​ផឹក​ទឹក​ស្រវឹង​ គឺ សុរា និង​មេរ័យ

( បិដក​លេខ ១៩ ទំព័រ ១៧៥ )

អធិប្បាយ

    បទ​ដែល​គប្បី​សិក្សា ឈ្មោះ​ថា សិក្ខាបទ បាន​ដល់ ចំណែក​នៃ​សិក្ខា ។ ម្យ៉ាង​ទៀត បទ​នៃ​សិក្ខា ឈ្មោះ​ថា សិក្ខាបទ ។ បាន​ដល់ ឧបាយ​ជា​គ្រឿង​ឱ្យ​ដល់​នូវ​អធិចិត្តសិក្ខា និង​អធិប្បញ្ញាសិក្ខា ។ នេះ​ជា​សេចក្ដី​សង្ខេប ចំណែក​សេចក្ដី​ពិស្ដារ​ មាន​ពោល​ទុក​ក្នុង​សិក្ខាបទវិភង្គ ក្នុង​វិភង្គប្បករណ៍នុ៎ះ​ឯង ៕

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ