Search

Loading

Content

29 March 2012

ធាតុ​ ៣​ ដទៃ​ទៀត​ ( ន័យ​ទី​ ១ )

អបរាបិ​  តិស្សោ​  ធាតុយោ​  ធាតុ​ ៣​ យ៉ាង​ដទៃ​ទៀត​ គឺ៖

១.​ កាមធាតុ​   ធាតុ​ប្រកប​ដោយ​កាម​ [ ធាតុ​ក្នុង​ទី​នេះ​ សំដៅ​យក​ភព ]

២.​ រូបធាតុ​        ធាតុ​ប្រកប​ដោយ​រូប

៣.​ អរូបធាតុ​     ធាតុ​ប្រកប​ដោយ​អរូប

( បិដក​លេខ​ ១៩​ ទំព័រ​ ១៣៦ )

អធិប្បាយ

ពាក្យ​ថា​ អបរាបិ​ តិស្សោ​ ធាតុយោ​ សំដៅ​ដល់​ ធាតុ​ ៣​ យ៉ាង​ដទៃ​ទៀត​ ដោយ​អត្ថ​ថា​ សូន្យ​ ( ចាក​សត្វ​ និង​សង្ខារ ) ។​ បណ្តា​ធាតុ​ទាំង​នោះ​ កាមភព​ដែល​លោក​សម្តែង​ទុក​យ៉ាង​នេះ​ថា​ “តត្ថ​ កតមា​ កាមធាតុ?​ ហេដ្ឋតោ​ អវីចិនិរយំ​ បរិយន្តំ​ ករិត្វា​ បណ្តា​ធាតុ​ទាំង​ឡាយ​នោះ​ កាមធាតុ​ តើ​ដូច​ម្តេច?​ គឺ​ កាមភព​ មាន​អវីចិនរក​ខាង​ក្រោម​ជា​ទី​បំផុត”​​ ដូច្នេះ​ ឈ្មោះ​ថា​ កាមធាតុ ។

ចំណែក​រូបភព​ និង​អរូបភព​ ដែល​លោក​សម្តែង​ទុក​យ៉ាង​នេះ​ថា​ “ហេដ្ឋតោ​ ព្រហ្មលោកំ​ បរិយន្តំ​ ករិត្វា​ អាកាសានញ្ចាយតនុបគេ​ ទេវេ​ បរិយន្តំ​ ករិត្វា​ រូបភព​មាន​ព្រហ្មលោក​ថ្នាក់​ក្រោម​ជា​ទី​បំផុត​ ។​ អរូបភព​មាន​ទេវតា​ដែល​ចូល​ដល់​ជាន់​អាកាសានញ្ចាយតន​ជា​ទី​បំផុត”​ ដូច្នេះ​ ឈ្មោះ​ថា​ រូបធាតុ​ និង​អរូបធាតុ​ ទាំង​ ២ ។ ក្នុង​ទី​មក​នៃ​ធាតុ​​ គប្បី​កំណត់​ខេត្ត​ដោយ​ភព​ ។​ ក្នុង​ទី​មក​នៃ​ភព​ គប្បី​កំណត់​ខេត្ត​ដោយ​ធាតុ ។​ ក្នុង​ទី​នេះ​ លោក​សម្តែង​ការ​កំណត់​ខេត្ត​ដោយ​ភព ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ