ធាតុមាន ៤ យ៉ាង គឺ៖
១. បឋវីធាតុ
២. អាបោធាតុ
៣. តេជោធាតុ
៤. វាយោធាតុ
( បិដកលេខ ១៩ ទំព័រ ១៦២ )
ធម្មសង្គហៈ ការប្រមូលរួបរួមពួកធម៌ជាពួកៗ
ធាតុមាន ៤ យ៉ាង គឺ៖
១. បឋវីធាតុ
២. អាបោធាតុ
៣. តេជោធាតុ
៤. វាយោធាតុ
( បិដកលេខ ១៩ ទំព័រ ១៦២ )
អបរាបិ តិស្សោ ធាតុយោ ធាតុ ៣ យ៉ាងដទៃទៀត គឺ៖
១. ហីនធាតុ ធាតុយ៉ាងទាប [ សំដៅយកអកុសលចិត្តុប្បាទទាំង ១២ ]
២. មជ្ឈិមធាតុ ធាតុយ៉ាងកណ្តាល [ សំដៅយកតេភូមិកធម៌ ក្រៅអំពីអកុសលចិត្តុប្បាទនោះ ]
៣. បណីតធាតុ ធាតុយ៉ាងឧត្តម [ សំដៅយកនវលោកុត្តរធម៌ ]
( បិដកលេខ ១៩ ទំព័រ ១៣៦ )
អធិប្បាយ
ពាក្យថា ហីនធាតុ បានដល់ ចិត្តុប្បាទ ដែលជាអកុសលទាំង ១២ ។ ធម៌ដ៏សេសដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា មជ្ឈិមធាតុ ។ លោកុត្តរធម៌ ៩ ឈ្មោះថា បណីតធាតុ ។
អបរាបិ តិស្សោ ធាតុយោ ធាតុ ៣ យ៉ាងដទៃទៀត គឺ៖
១. រូបធាតុ ធាតុប្រកបដោយរូប
២. អរូបធាតុ ធាតុប្រកបដោយអរូប
៣. និរោធធាតុ ធាតុប្រកបដោយសេចក្តីរលត់ គឺ ព្រះនិព្វាន
( បិដកលេខ ១៩ ទំព័រ ១៣៦ )
អធិប្បាយ
គប្បីជ្រាបវិនិច្ឆ័យក្នុងរូបធាតុជាដើម ៖
រូបធាតុ និងអរូបធាតុ ក៏គឺរូបភព និងអរូបភពនុ៎ះឯង ។ លោកសម្តែងនិព្វាន ដោយនិរោធធាតុ ។
អបរាបិ តិស្សោ ធាតុយោ ធាតុ ៣ យ៉ាងដទៃទៀត គឺ៖
១. កាមធាតុ ធាតុប្រកបដោយកាម [ ធាតុក្នុងទីនេះ សំដៅយកភព ]
២. រូបធាតុ ធាតុប្រកបដោយរូប
៣. អរូបធាតុ ធាតុប្រកបដោយអរូប
( បិដកលេខ ១៩ ទំព័រ ១៣៦ )
តិស្សោ អកុសលធាតុយា ធាតុជាអកុសល ៣ យ៉ាង គឺ៖
១. កាមធាតុ ធាតុប្រកបដោយកាម [ សំដៅយកមិច្ឆាសង្កប្ប គឺតម្រិះខុស ]
២. ព្យាបាទធាតុ ធាតុប្រកបដោយព្យាបាទ
៣. វិហឹសាធាតុ ធាតុប្រកបដោយការបៀតបៀន
( បិដកលេខ ១៩ ទំព័រ ១៣៦ )