Search

Loading

Content

29 April 2012

សុខុបបត្តិ​ ការ​បាន​នូវ​សេចក្តី​សុខ​ ៣

តិស្សោ​  សុខុបបត្តិយោ​  ការ​បាន​សេចក្តី​សុខ​ ៣​ យ៉ាង

១. សន្តាវុសោ​  សត្តា​  សុខំ​  ឧប្បាទេត្វា​  ឧប្បាទេត្វា​  សុខំ​  វិហរន្តិ​  សេយ្យថាបិ​  ទេវា​  ព្រហ្មកាយិកា​  អយំ​ ​បឋមា​  ម្នាល​អាវុសោ​ទាំង​ឡាយ​ មាន​ពួក​សត្វ​ធ្វើ​នូវ​សេចក្តី​សុខ​ [ ធ្វើ​សេចក្តី​សុខ​ក្នុង​បឋមជ្ឈាន​ខាង​ក្រោម​ឲ្យ​កើត​ ហើយ​សោយ​នូវ​សេចក្តី​សុខ​ ដែល​កើត​អំពី​ផល​របស់​ឈាន​ជា​ខាង​លើ ]​ ឲ្យ​កើត​ឡើង​រឿយៗ​ ហើយ​ទទួល​នូវ​សេចក្តី​សុខ​ ( នោះ )​ ដូច​ជា​ពួក​ទេវតា​នៅ​ក្នុង​ពួក​​ព្រហ្មលោក នេះ​ជា​ការ​បាន​នូវ​សេចក្តី​សុខ​ទី​ ១

២. សន្តាវុសោ​  សត្តា​  សុខេន​  អភិសន្នា​  បរិសន្នា​  បរិបូរា​  បរិប្ផុដា​  តេ​  កទាចិ​  ករហចិ​  ឧទានំ​  ឧទានេន្តិ​  អហោ​  សុខំ​  អហោ​  សុខំ​  សេយ្យថាបិ​  ទេវា​  អាភស្សរា​  អយំ​  ទុតិយា​  សុខុបបត្តិ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ ពួក​សត្វ​ដែល​ជោក​ជាំ​ជ្រួត​ជ្រាប​បរិបូណ៌​ពាល់​ត្រូវ​ដោយ​សេចក្តី​សុខ​ហើយ​ ពួក​សត្វ​ទាំង​នោះ​ ជួន​កាល​បន្លឺ​ឧទាន​ក្នុង​កាល​ម្តងៗ​ ថា​ សុខ​ណាស់​ហ្ន៎​ សុខ​ណាស់​ហ្ន៎​ ដូច​ជា​ពួក​ទេវតា​នៅ​ក្នុង​ជាន់​អាភស្សរព្រហ្មលោក​ នេះ​ជា​ការ​បាន​នូវ​សេចក្តី​សុខ​ទី​ ២

៣. សន្តាវុសោ​  សត្តា​  សុខេន​  អភិសន្នា​ ​ បរិសន្នា​  បរិបូរា​  បរិប្ផុដា​  តេ​  សន្តំយេវ​  សំតុសិតា​  ចិត្តសុខំ​  បដិវេទេន្តិ​  សេយ្យថាបិ​  ទេវា​  សុភកិណ្ហា​  អយំ​  តតិយា​  សុខុបបត្តិ​  ម្នាល​​អាវុសោ​ទាំង​ឡាយ​ ពួក​សត្វ​ដែល​ជោក​ជាំ​ជ្រួត​ជ្រាប​បរិបូណ៌​ពាល់​ត្រូវ​ដោយ​សេចក្តី​សុខ​ហើយ​ ពួក​សត្វ​ទាំង​នោះ​សន្តោស​នឹង​សេចក្តី​សុខ​ដ៏​ល្អិត​ប៉ុណ្ណោះ​ ទទួល​សេចក្តី​សុខ​ក្នុង​ចិត្ត​ដូច​ពួក​ទេវតា​នៅ​ក្នុង​ជាន់​សុភកិណ្ហ-ព្រហ្មលោក​ នេះ​ជា​ការ​បាន​នូវ​សេចក្តី​សុខ​ទី​ ៣

( បិដក​លេខ​ ១៩​ ទំព័រ​ ១៤១-២ )

អធិប្បាយ

បទ​ថា​ សុខូបបត្តិយោ​ ប្រែ​ថា​ ការ​បាន​នូវ​សេចក្តី​សុខ ។​ ពាក្យ​ថា​ ឧប្បាទេត្វា​ ឧប្បាទេត្វា​ សុខំ​ វិហរន្តិ​ សេចក្តី​ថា​ ញ៉ាំង​សេចក្តី​សុខ​ក្នុង​បឋមជ្ឈាន​ឲ្យ​កើត​ឡើង​ក្នុង​ថ្នាក់​ក្រោម​ ហើយ​សោយ​សេចក្តី​សុខ​ក្នុង​ឈាន​ដែល​ជាតួ​វិបាក​ក្នុង​ថ្នាក់​ខ្ពស់ ។​ ពីរ​បទ​ថា​ សុខេន​ អភិសន្នា​ ប្រែ​ថា​ ជោក​ជាំ​ដោយ​សេចក្តី​សុខ​ ក្នុង​ទុតិយជ្ឈាន ។​ បទ​ថា​ បរិបូរា​ ប្រែ​ថា​ បរិបូណ៌ ។​ បទ​ថា​ បរិប្ឆុដា​ ជា​វេវចនៈ​នៃ​ពាក្យ​ថា​ បរិបូរា​ នោះ​នុ៎ះ​ឯង ។​ សូម្បី​ពាក្យ​នេះ​ដែល​ថា​ សុខហ្ន៎​ សុខ​ហ្ន៎​ ក៏​ទ្រង់​ត្រាស់​សំដៅ​យក​សេចក្តី​សុខ​ដែល​ជា​តួ​វិបាក​នោះ​នុ៎ះ​ឯង ។​ បាន​ឮ​ថា​ ទេវតា​ទាំង​ឡាយ​នោះ​ កើត​ការ​ចង់​បាន​ក្នុង​ភព​ច្រើន​ជាន់​ ព្រោះ​ហេតុ​នោះ​ ទើប​បន្លឺ​ឧទាន​យ៉ាង​នោះ​ក្នុង​ទី​ខ្លះ​ ក្នុង​វេលា​ខ្លះ ។​ បទ​ថា​ សន្តមេវ​ ប្រែ​ថា​ ប្រណីត​ពិត ។​ បទ​ថា​ សន្តុសិតា​ មាន​សេចក្តី​ថា​ ជា​អ្នក​សន្តោស​ ព្រោះ​មិន​ត្រូវ​ការ​សុខ​ក្រៃ​លែង​ជាង​នោះ​ទៀត​ទេ ។​ ពីរ​បទ​ថា​ សុខំ​ បដិវេទេន្តិ​ ប្រែថា​ សោយ​សុខ​ក្នុង​តតិយជ្ឈាន ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ