Search

Loading

Content

22 March 2012

កុសលវិតក្ក​ ៣

តយោ​  កុសលវិតក្កា​   សេចក្តី​ត្រិះ​រិះ​ជា​កុសល​ ៣​ យ៉ាង​ គឺ៖

១.​ នេក្ខម្មវិតក្កោ​           សេចក្តី​ត្រិះ​រិះ​ប្រកប​ដោយ​ការ​ចេញ​ចាក​កាម

២.​ អព្យាបាទវិតក្កោ​      សេចក្តី​ត្រិះ​រិះ​ប្រកប​ដោយ​ការ​មិន​ព្យាបាទ

៣.​ អវិហឹសាវិតក្កោ​        សេចក្តី​ត្រិះ​រិះ​ប្រកប​ដោយ​ការ​មិន​បៀត​បៀន

អធិប្បាយ

វិតក្ក​ដែល​ប្រកប​ដោយ​នេក្ខម្ម​ ( ការ​ចេញ​ចាក​កាម )​ ឈ្មោះ​ថា​ នេក្ខម្មវិតក្ក ។​ នេក្ខម្មវិតក្ក​នោះ​ ចាត់​ជា​កាមាវចរ​ ក្នុង​បុព្វភាគ​នៃ​អសុភជ្ឈាន,​ ចាត់​ជា​រូបាវចរ​ក្នុង​អសុភជ្ឈាន,​ ចាត់​ជា​

លោកុត្តរ​ក្នុង​វេលា​ដែល​ធ្វើ​ឈាន​នោះ​ឲ្យ​ជា​បាទ​ហើយ​កើត​មគ្គ​ផល ។​ វិតក្ក​ដែល​ប្រកប​ដោយ​អព្យាបាទ​ ឈ្មោះ​ថា​ អព្យាបាទវិតក្ក ។​ អព្យាបាទវិតក្ក​នោះ​ ចាត់​ជា​កាមាវចរ​ ក្នុង​បុព្វភាគ​នៃ​មេត្តាឈាន,​ ចាត់​ជា​រូបាចវរ​ ក្នុង​មេត្តាឈាន,​ ចាត់​ជា​លោកុត្តរ​ក្នុង​វេលា​ដែល​ធ្វើ​ឈាន​ឲ្យ​ជា​បាទ​ហើយ​កើត​មគ្គ​ផល ។​ វិតក្ក​ដែល​ប្រកប​ដោយ​អវិហឹសា​ ឈ្មោះ​ថា​ អវិហឹសាវិតក្ក ។​ អវិហឹសាវិតក្ក​នោះ​ ចាត់​ជា​កាមាវចរ​ក្នុង​បុព្វភាគ​នៃ​ករុណា,​ ចាត់​ជា​រូបាវចរ​ក្នុង​ករុណាឈាន,​ ចាត់​ជា​លោកុត្តរ​ក្នុង​វេលា​ដែល​ធ្វើ​ឈាន​នោះ​ឲ្យ​ជា​បាទ​ហើយ​កើត​មគ្គ​ផល ។​ កាល​ណា​ អលោភៈ​ជា​ប្រធាន,​ កាល​នោះ​ ធម៌​ ២​ យ៉ាង​ក្រៅ​ពី​នេះ​ ក៏​រមែង​ជា​ធម៌​ដើរ​តាម។​ កាល​ណា​ មេត្តា​ជា​ប្រធាន,​ កាល​នោះ​ ធម៌​ ២​ យ៉ាង​ក្រៅ​ពី​នេះ​ ក៏​រមែង​ដើរ​តាម។​ កាល​ណា​ ករុណា​ជា​ប្រធាន,​ កាល​នោះ​ ធម៌​ ២​​ យ៉ាង​ក្រៅ​ពី​នេះ​ ក៏​រមែង​ដើរ​តាម​ ដោយ​ប្រការ​ដូច្នេះ ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ