Search

Loading

Content

03 May 2012

ឥន្ទ្រិយ​ ៣

តីណិន្ទ្រិយានិ​  ឥន្ទ្រិយ​ ៣​ យ៉ាង គឺ៖

១. អនញ្ញតញ្ញស្សាមីតិន្ទ្រិយំ​  ឥន្ទ្រិយ​ដែល​កើត​ឡើង​ដល់​បុគ្គល​អ្នក​ប្រតិបត្តិ​ដោយ​គិត​ថា​ អាត្មា​អញ​នឹង​បាន​ដឹង​នូវ​ធម៌​ដែល​មិន​ទាន់​បាន​ដឹង​ ( សោតាបត្តិមគ្គញ្ញាណ )

២. អញ្ញិន្ទ្រិយំ​  ឥន្ទ្រិយ​គឺ​ញាណ​ជា​គ្រឿង​ដឹង​ច្បាស់​ ( សោតាបត្តិផលញាណ ។ល។ អរហត្តមគ្គញាណ )​

៣. អញ្ញាតាវិន្ទ្រិយំ​  ឥន្ទ្រិយ​គឺ​សេចក្តី​ដឹង​ក្នុង​ធម៌​ដែល​បុគ្គល​គួរ​ដឹង​ច្បាស់​ ជា​ធម៌​ដល់​នូវ​ទី​បំផុត​នៃ​កិច្ច​ដោយ​កិរិយា​ដឹង​ ( អរហត្តផលញ្ញាណ )

( បិដក​លេខ​ ១៩​ ទំព័រ​ ១៤២-៣ )

អធិប្បាយ

បទ​ថា​ អនញ្ញតញ្ញស្សាមីតិន្ទ្រិយំ​ មាន​សេចក្តី​ថា​ ឥន្ទ្រិយ​ដែល​កើត​ឡើង​ដល់​អ្នក​បដិបត្តិ​ដោយ​បំណង​ថា​ អាត្មា​អញ្​នឹង​បាន​ដឹង​នូវ​ធម៌​ដែល​មិន​ទាន់​បាន​ដឹង​ នៅ​មិន​ទាន់​ជាក់​ច្បាស់​ក្នុង​កាល​មុន ។​ ពាក្យ​ថា​ អនញ្ញតញ្ញស្សាមីតិន្ទ្រិយំ​ នេះ​ ជា​ឈ្មោះ​របស់​សោតាបត្តិមគ្គញ្ញាណ ។

បទ​ថា​ អញ្ញិន្ទ្រិយំ​ បាន​ដល់​ ឥន្ទ្រិយ​ដែល​ជា​ការ​ដឹង​ទូទៅ​ គឺ​ ការ​ដឹង​ច្បាស់ ។​ ពាក្យ​ថា​ អញ្ញិន្ទ្រិយំ​ នេះ​ជា​ឈ្មោះ​របស់​ញាណ​ ក្នុង​ឋានៈ​ ៦​ ប្រការ​ ចាប់​ផ្តើម​ពី​សោតាបត្តិផល​ទៅ ។​

បទ​ថា​ អញ្ញាតាវិន្ទ្រិយំ​ នេះ​ បាន​ដល់​ ឥន្ទ្រិយ​ក្នុង​ធម៌​ទាំង​ឡាយ​ដែល​ជា​របស់​អ្នក​ដឹង​ច្បាស់​ គឺ​ដល់​នូវ​ទី​បំផុត​នៃ​ការ​ត្រាស់​ដឹង ។​ ពាក្យ​ថា​ អញ្ញាតាវិន្ទ្រិយំ​ នេះ​ជា​ឈ្មោះ​របស់​អរហត្តផលញ្ញាណ ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ