Search

Loading

Content

14 May 2012

កោសល្ល​ សេចក្តី​ឈ្លាស​ ៣

តីណិ​  កោសល្លានិ​  សេចក្តី​ឈ្លាស​ ៣​ យ៉ាង​ គឺ៖

១. អាយកោសល្លំ​     សេចក្តី​ឈ្លាស​ក្នុង​ការ​ចម្រើន

២. អបាយកោសល្លំ​  សេចក្តី​ឈ្លាស​ក្នុង​ការ​វិនាស

៣. ឧបាយកោសល្លំ​  សេចក្តី​ឈ្លាស​ក្នុង​ឧបាយ​ [  ហេតុ​របស់​ផល​នោះៗ ]

( បិដក​លេខ​ ១៩​ ទំព័រ​ ១៤៤ )

អធិប្បាយ

គប្បី​ជ្រាប​វិនិច្ឆ័យ​ក្នុង​សេចក្តី​ឈ្លាស​ដូច​ត​ទៅ៖

សេចក្តី​ចម្រើន​ ឈ្មោះ​ថា​ អាយ ។​ សេចក្តី​មិន​ចម្រើន​ គឺ​វិនាស​ ឈ្មោះ​ថា​ អបាយ​ ហេតុ​នៃ​សេចក្តី​ចម្រើន​ និង​វិនាស​នោះៗ​ ជា​ឧបាយ ។​ ការ​ដឹង​ច្បាស់​នូវ​សេចក្តី​ចម្រើន​ សេចក្តី​មិន​ចម្រើន​ និង​ហេតុ​នៃ​សេចក្តី​ចម្រើន​ និង​មិន​ចម្រើន​ទាំង​ឡាយ​នោះ​ ជា​កោសល្ល​ ( ភាព​ជា​អ្នក​ឈ្លាស ) ។ សេចក្តី​ពិស្តារ​ព្រះ​អង្គ​ទ្រង់​ត្រាស់​ទុក​ក្នុង​វិភង្គ​នុ៎ះ​ឯង ។

សម​ដូច​ព្រះ​តម្រាស់​ដែល​ត្រាស់​ទុក​ថា ៖

តត្ថ កតមំ អាយកោសល្លំ? ឥមេ ធម្មេ មនសិករោតោ អនុប្បន្នា ចេវ អកុសលា ធម្មា នុប្បជ្ជន្តិ, ឧប្បន្នា ច អកុសលា ធម្មា និរុជ្ឈន្តិ ។ ឥមេ វា បន មេ ធម្មេ មនសិករោតោ អនុប្បន្នា ចេវ កុសលា ធម្មា ឧប្បជ្ជន្តិ, ឧប្បន្នា ច កុសលា ធម្មា ភិយ្យោភាវាយ វេបុល្លាយ ភាវនាយ បារិបូរិយា សំវត្តន្តីតិ,យា តត្ថ បញ្ញា បជាននា។បេ។សម្មាទិដ្ឋិ។ ឥទំ វុច្ចតិ អាយកោសល្លំ ។

ក្នុង​សេចក្តី​ឈ្លាស​ទាំង​នោះ​ សេចក្តី​ឈ្លាស​ក្នុង​ការ​ចម្រើន​ តើ​ដូច​ម្តេច?​ បញ្ញា​ ការ​ដឹង​ទូ​ទៅ​ ។ល។​ សេចក្តី​យល់​ឃើញ​ត្រូវ​ ក្នុង​សេចក្តី​ចម្រើន​នោះ​ថា​ កាល​អាត្មា​អញ​ធ្វើ​ទុក​ក្នុង​ចិត្ត​នូវ​ធម៌​ទាំង​នេះ​ អកុសលធម៌​ដែល​នៅ​មិន​ទាន់​កើត​ រមែង​មិន​កើត​ឡើង​ អកុសលធម៌​ដែល​កើត​ឡើង​ហើយ​ រមែង​ស្ងប់​រម្ងាប់​ ឬ​កាល​អាត្មា​អញ​ធ្វើ​ទុក​ក្នុង​ចិត្ត​នូវ​ធម៌​ទាំង​នេះ​ កុសលធម៌​ដែល​នៅ​មិន​ទាន់​កើត​រមែង​កើត​ឡើង​ កុសលធម៌​ដែល​កើត​ឡើង​ហើយ​ រមែង​ប្រព្រឹត្ត​ទៅ​ជា​ភិយ្យោភាព​ ពេញ​លេញ​ ចម្រើន​ បរិបូណ៌​ នេះ​ហៅ​ថា​ សេចក្តី​ឈ្លាស​ក្នុង​ការ​ចម្រើន ។

តត្ថ កតមំ អបាយកោសល្លំ? ឥមេ ធម្មេ មនសិករោតោ អនុប្បន្នា ចេវ កុសលា ធម្មា ន ឧប្បជ្ជន្តិ, ឧប្បន្នា ច កុសលា ធម្មា និរុជ្ឈន្តិ។ ឥមេ វា បន មេ ធម្មេ មនសិករោតោ អនុប្បន្នា ចេវ អកុសលា ធម្មា ឧប្បជ្ជន្តិ, ឧប្បន្នា ច អកុសលា ធម្មា ភិយ្យោភាវាយ វេបុល្លាយ ភាវនាយ បារិបូរិយា សំវត្តន្តីតិ,យា តត្ថ បញ្ញា បជាននា។បេ។សម្មាទិដ្ឋិ។ ឥទំ វុច្ចតិ អបាយកោសល្លំ ។

ក្នុង​សេចក្តី​ឈ្លាស​ទាំង​នោះ​ សេចក្តី​ឈ្លាស​ក្នុង​ការ​វិនាស​ តើ​ដូច​ម្តេច?​ បញ្ញា​ ការ​ដឹង​ទូ​ទៅ​ ។ល។​ ការ​យល់​ឃើញ​ត្រូវ​ ក្នុង​សេចក្តី​វិនាស​នោះ​ ថា​ កាល​អាត្មា​អញ​មនសិការ​នូវ​ធម៌​ទាំង​នេះ​ កុសលធម៌​ដែល​នៅ​មិន​ទាន់​កើត​ឡើង​ និង​កុសលធម៌​ដែល​កើត​ឡើង​ហើយ​ រមែង​រលត់​ទៅ​ ឬ​កាល​អាត្មា​អញ​មនសិការ​នូវ​ធម៌​ទាំង​នេះ​ អកុសលធម៌​ដែល​នៅ​មិន​ទាន់​កើត​ឡើង​ រមែង​កើត​ឡើង​ អកុសលធម៌​ដែល​កើត​ឡើង​ហើយ​ រមែង​ប្រព្រឹត្ត​ទៅ​ជា​ភិយ្យោភាព​ ពេញ​លេញ​ ចម្រើន​ បរិបូណ៌​ នេះ​ហៅ​ថា​ សេចក្តី​ឈ្លាស​ក្នុង​ការ​វិនាស ។

សព្វាបិ តត្រុបាយា បញ្ញា ឧបាយកោសល្លំ ។​ បញ្ញា​ដែល​ជា​ឧបាយ​ ក្នុង​ការ​ចម្រើន​ និង​ការ​វិនាស​ទាំង​អស់​នោះ​ ជា​សេចក្តី​ឈ្លាស​ក្នុង​ឧបាយ ។

ក៏​សេចក្តី​ឈ្លាស​ក្នុង​ឧបាយ​នេះ​ គប្បី​ជ្រាប​ដោយ​អំណាច​ការ​ដឹង​ហេតុ​នៃ​ឋានៈ​ដែល​កើត​ឡើង​ ដើម្បី​ដោះ​ស្រាយ​កិច្ច​ប្រញាប់​ ឬ​ពេល​ដែល​មាន​ភ័យ​ កើត​ឡើង ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ