Search

Loading

Content

16 December 2012

ធម្មបទ​ ចំណែក​ធម៌​ ៤

ធម្មបទ​ ចំណែក​ធម៌​ មាន​ ៤​ យ៉ាង​ គឺ៖

១. អនភិជ្ឈា​  ធម្មបទំ​  សេចក្ដី​មិន​លោភ​ ជា​ចំណែក​ធម៌

២. អព្យាបាទោ​  ធម្មបទំ​  សេចក្ដី​មិន​ព្យាបាទ​ ជា​ចំណែក​ធម៌

៣. សម្មាសតិ​  ធម្មបទំ​  ការ​នឹក​រឭក​ត្រូវ​ ជា​ចំណែក​ធម៌

៤. សម្មាសមាធិ​  ធម្មបទំ​  ការ​តាំង​ចិត្ត​ទុក​ត្រូវ​ ជា​ចំណែក​ធម៌

( បិដក​លេខ​ ១៩​ ទំព័រ​ ១៦៤ )

អធិប្បាយ

   ពាក្យ​ថា ធម្មបទានិ ( ចំណែក​ធម៌ ) សេចក្ដី​ថា ចំណែក​នៃ​ធម៌ ។ ការ​មិន​សម្លឹង​រំពៃ ឈ្មោះ​ថា បទ​នៃ​ធម៌ ។ ម្យ៉ាង​ទៀត​ សេចក្ដី​មិន​លោភ​មាន​មិន​លោភ​ក្នុង​ភាព​ជា​ធំ ឬ​ការ​សម្រេច​ឈាន វិបស្សនា មគ្គ ផល និង​និព្វាន ក៏​ឈ្មោះ​ថា បទ​នៃ​ធម៌​ ។ សេចក្ដី​មិន​ព្យាបាទ ឈ្មោះ​ថា បទ​នៃ​ធម៌ ឬ សេចក្ដី​មិន​ក្រោធ​ដោយ​មាន​មេត្តា​ជា​គោល ឬ​ការ​សម្រេច​ឈាន ជា​ដើម ឈ្មោះ​ថា បទ​នៃ​ធម៌ ។ សម្មាសតិ ឈ្មោះ​ថា បទ​នៃ​ធម៌ ម្យ៉ាង​វិញ​ទៀត ការ​តម្កល់​សតិ​មាំ ដោយ​មាន​សតិ​ជា​គោល ឬ​ការ​សម្រេច​ឈាន ជា​ដើម ឈ្មោះ​ថា បទ​នៃ​ធម៌ ។ សម្មាសមាធិ ឈ្មោះ​ថា បទ​នៃ​ធម៌ ម្យ៉ាង​វិញ​ទៀត សមាបត្តិ ៨ ឬ​ការ​សម្រេច​ឈាន វិបស្សនា មគ្គ ផល និង​និព្វាន ឈ្មោះ​ថា បទ​នៃ​ធម៌ ។ ការ​សម្រេច​ឈាន​ ជា​ដើម ដោយ​អំណាច​អសុភ ១០ ឬ​ការ​មិន​សម្លឹង​រំពៃ ឈ្មោះ​ថា បទ​នៃ​ធម៌ បទ​នៃ​ធម៌​ដែល​សម្រេច​បាន​ដោយ​អំណាច​ព្រហ្មវិហារ ៤ ( ឬ ) សេចក្ដី​មិន​ព្យាបាទ ឈ្មោះ​ថា បទ​នៃ​ធម៌ ។ បទ​នៃ​ធម៌​ដែល​សម្រេច​ដោយ​អំណាច​អនុស្សតិ ១០ និង​អាហារេបដិកូលសញ្ញា ( ឬ ) សម្មាសតិ ឈ្មោះ​ថា បទ​នៃ​ធម៌ ។ បទ​នៃ​ធម៌​ដែល​សម្រេច​ដោយ​អំណាច​កសិណ ១០ និង​អានាបានស្សតិ ( ឬ ) សម្មាសមាធិ ឈ្មោះ​ថា បទ​នៃ​ធម៌ យ៉ាង​នេះ​ឯង ៕

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ