Search

Loading

Content

25 February 2012

សេចក្តី​ឈ្លាស​ក្នុង​សមាបត្តិ​ និង​ក្នុង​ការ​ចេញ​ចាក​សមាបត្តិ

សមាបត្តិកុសលតា                សេចក្តី​ឈ្លាស​ក្នុង​សមាបត្តិ

សមាបត្តិវុដ្ឋានកុសលតា       សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ

( សង្គីតិសូត្រ​ ធម៌​ពួក​ ២ )

អធិប្បាយ

ពាក្យ​ថា​ សមាបត្តិកុសលតា​ គឺ​ការ​ដឹង​ ការ​យល់​ក្នុង​រឿង​កំណត់​អប្បនា​ ព្រម​ទាំង​បរិកម្ម​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “អត្ថិ សវិតក្កសវិចារា សមាបត្តិ, អត្ថិ អវិតក្កវិចារ-មត្តា សមាបត្តិ, អត្ថិ អវិតក្កអវិចារា សមាបត្តិ ។ យា តាសំ សមាបត្តីនំ កុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ ដឹង​ យល់​ក្នុង​រឿង​សមាបត្តិ​ ទាំង​នោះ​ មាន​ទាំង​សមាបត្តិ​ដែល​មាន​វិតក្ក​វិចារ,​ សមាបត្តិ​ដែល​មិន​មាន​វិតក្ក​ មាន​ត្រឹម​តែ​វិចារ,​ សមាបត្តិ​
ដែល​មិន​មាន​ទាំង​វិតក្ក​ ទាំង​វិចារ” ។

ពាក្យ​ថា​ សមាបត្តិវុដ្ឋានកុសលតា​ គឺ​បញ្ញា​ជា​គ្រឿង​កំណត់​វេលា​ដែល​នឹង​ចេញ​ចាក​សមាបត្តិ​ថា​ “ពេល​វេលា​ថ្មើ​នេះ​ យើង​នឹង​ចេញ”​ ដែល​ជា​បញ្ញា​ដែល​អាច​ចេញ​ចាក​សមាបត្តិ​បាន​ត្រូវ​តាម​ពេល​វេលា​ដែល​កំណត់​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “យា តាហិ សមាបត្តីហិ​ វុដ្ឋានកុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ ដឹង​ យល់​ ក្នុង​រឿង​ចេញ​ចាក​សមាបត្តិ​ទាំង​នោះ” ។

( សង្គីតិសុត្តវណ្ណនា )

ដែល​ឈ្មោះ​ថា​ សមាបត្តិ​ ព្រោះ​ព្រះ​យោគាវចរ​គប្បី​ចូល​ ចំណែក​បញ្ញា​ដែល​ដឹង​ការ​កំណត់​អប្បនា​ ព្រម​ទាំង​បរិកម្ម​ ឈ្មោះ​ថា​ សមាបត្តិកុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​សមាបត្តិ )​ ឈ្មោះ​ថា​ សមាបត្តិវុដ្ឋានកុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​សមាបត្តិ )​ ព្រោះ​កាល​តាំង​ចិត្ត​ថា​ កាល​ព្រះ​ចន្ទ្រ​ ព្រះ​អាទិត្យ​ ផ្កាយ​នក្ខត្តឫក្ស​គោចរមក​កាន់​ទី​នេះ​ហើយ​ យើង​នឹង​ចេញ​ចាក​សមាបត្តិ​ ដូច្នេះ​ មាន​ដោយ​បញ្ញា​ជា​គ្រឿង​កំណត់​ការ​ចេញ​ ក្នុង​សម័យ​នោះ​មិន​​ខុស​ភ្លាំង​ភ្លាត់ ។

( អដ្ឋសាលិនី អដ្ឋកថា )

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ