Search

Loading

Content

25 March 2012

អាឃាតវត្ថុ​ ហេតុ​នាំ​ឲ្យ​ចង​គំនុំ​ ១០

អាឃាតវត្ថុ គឺហេតុនៃគំនុំ មាន ១០, ហេតុទាំង ១០ នោះ គឺ ៖

១. អនត្ថំ  មេ អចរីតិ  អាឃាតំ ពន្ធតិ  បុគ្គលចងគំនុំ ដោយគិតថា ជនឯណោះ បាន​ប្រព្រឹត្តនូវអំពើមិនជា​ប្រយោជន៍ ដល់អាត្មាអញហើយ

២. អនត្ថំ  មេ  ចរតីតិ  អាឃាតំ  ពន្ធតិ  ចងគំនុំ ដោយគិតថា ជនឯណោះ កំពុង​ប្រព្រឹត្ត​នូវអំពើមិនជា​ប្រយោជន៍ ដល់​អាត្មាអញ

៣. អនត្ថំ  មេ  ចរិស្សតីតិ  អាឃាតំ  ពន្ធតិ  ចងគំនុំ ដោយគិតថា ជនឯណោះ នឹង​ប្រព្រឹត្ត​នូវអំពើ មិនជា​ប្រយោជន៍ ដល់អាត្មាអញ

៤. បិយស្ស  មេ  មនាបស្ស  អនត្ថំ  អចរិ …  ចងគំនុំ ដោយគិតថា ជនឯណោះ បាន​ប្រព្រឹត្តនូវអំពើមិនជា​ប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្ត របស់​អាត្មា​អញហើយ …

៥. អនត្ថំ  ចរតិ … កំពុងប្រព្រឹត្តនូវអំពើ មិនជាប្រយោជន៍ …

៦.  អនត្ថំ  ចរិស្សតិ  នឹងប្រព្រឹត្តនូវអំពើ មិនជាប្រយោជន៍

៧. អប្បិយស្ស  មេ  អមនាបស្ស  អត្ថំ  អចរិ  … ចងគំនុំដោយគិតថា ជន​ឯណោះ​បាន​ប្រព្រឹត្តនូវអំពើជា​ប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់​អាត្មា​អញហើយ …

៨. អត្ថំ  ចរតិ  … កំពុងប្រព្រឹត្តនូវអំពើជាប្រយោជន៍ …

៩. អត្ថំ  ចរិស្សតីតិ  អាឃាតំ  ពន្ធតិ នឹងប្រព្រឹត្តនូវអំពើជាប្រយោជន៍

១០. អដ្ឋានេ  ច  កុប្បតិ  ក្រោធក្នុងទីដែលមិនគួរ

( បិដកខ្មែរ លេខ ៥០ ទំព័រ ៣២៦-៣២៧ )

អដ្ឋកថាពន្យល់ថា បទថា អដ្ឋានេ ( ក្រោធក្នុងទីមិនគួរ ) គឺ ក្រោធ​ក្នុង​វត្ថុ​ដែល​មាន​ចិត្ត​ជា​ដើម​ថា គេបានប្រព្រឹត្ត​នូវអំពើមិនជាប្រយោជន៍ដល់អញ ឬក្នុងវត្ថុដែលមិនមានចិត្ត មានដុំថ្ម ដុំ​ដី ជាដើម ( ពេលដើរទង្គិចត្រូវវា ) ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ