Search

Loading

Content

23 April 2012

ព្រះ​ថេរៈ​ ៣​ ពួក

តយោ​  ថេរា​  ភិក្ខុ​ចាស់​ មាន​ ៣​ ពួក

១. ជាតិត្ថេរោ​  ចាស់​ដោយ​ជាតិ​

២.​ ធម្មត្ថេរោ​    ចាស់​ដោយ​ធម៌

៣.​ សម្មតិត្ថេរោ​  ចាស់​ដោយ​ការ​សន្មតិ

( បិដក​លេខ​​ ១៩​ ទំព័រ​ ១៤០ )

អធិប្បាយ

គប្បី​ជ្រាប​វិនិច្ឆ័យ​ក្នុង​ថេរត្តិកៈ​តទៅ៖

លោក​ជា​អ្នក​ធំ​ ( ចាស់​ )​ ដោយ​ជាតិ​ ឈ្មោះ​ថា​ គិហិជាតិត្ថេរ ។​ លោក​អ្នក​ដែល​ប្រកប​ដោយ​ធម៌​មួយ​ ឬ​ច្រើន​ ក្នុង​ចំណោម​ធម៌​ទាំង​ឡាយ​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “ចត្តារោមេ,​ ភិក្ខវេ, ថេរករណា ធម្មា។ ឥធ, ភិក្ខវេ, ថេរោ សីលវា ហោតិ,​ ពហុស្សុតោ​ ហោតិ, ចតុន្នំ ឈានានំ លាភី ហោតិ, អាសវានំ ខយា ពហុស្សុតោ ហោតិ,​ ចតុន្នំ ឈានានំ លាភី ហោតិ, អាសវានំ ខយា អនាសវំ ចេតោវិមុត្តឹ​ បញ្ញាវិមុត្តឹ​ ទិដ្ឋេវ ធម្មេ សយំ អភិញ្ញា សច្ឆិកត្វា ឧបសម្បជ្ជ វិហរតិ។ ឥមេ ខោ, ភិក្ខវេ, ចត្តារោ ថេរករណា ធម្មា​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ធម៌​ដែល​ធ្វើ​ឲ្យ​ជា​ថេរៈ​ មាន​ ៤​ ប្រការ​នេះ​ គឺ​ ព្រះ​ថេរៈ​ក្នុង​សាសនា​នេះ​ ជា​អ្នក​មាន​សីល​ ជា​ពហូសូត​ បាន​ឈាន​ ៤​ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ​ ដល់​នូវ​ភាព​ជា​អ្នក​មិន​មាន​អាសវៈ​ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ​ ដល់​នូវ​ចេតោវិមុត្តិ​ និង​បញ្ញាវិមុត្តិ​ ត្រាស់​ដឹង​ដោយ​ខ្លួន​ឯង​ ព្រោះ​ឃើញ​ច្បាស់​នូវ​ធម៌​ ហើយ​សម្រេច​សម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ទាំង​ ៤ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ធម៌​ដែល​ធ្វើ​ឲ្យ​ជា​ថេរៈ​មាន​ ៤​ ប្រការ​នេះ​ឯង” ដូច្នេះ​ ឈ្មោះ​ថា​ ធម្មត្ថេរ ។​ លោក​ដ៏​មាន​អាយុ​ ឈ្មោះ​ថា​ ថេរៈ​យ៉ាង​នេះ​ គឺ ភិក្ខុ​អង្គ​ណា​មួយ​ ដែល​ឈ្មោះ​ថា​ ព្រះ​ថេរៈ​ក្តី​ ជន​ទាំង​ឡាយ​ឃើញ​អ្នក​បួស​ដូច​សាមណេរ​ជា​ដើម​ដែល​បួស​ក្នុង​វេលា​ដែល​មាន​អាយុ​ច្រើន​ហើយ​ នាំ​គ្នា​ហៅ​ថា​ ព្រះ​ថេរៈ​ ព្រះ​ថេរៈ​ ក្តី​ នេះ​ឈ្មោះ​ថា​ សម្មតិត្ថេរ ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ