Search

Loading

Content

10 December 2012

អាហារ​ ៤

អាហារ​ មាន​ ៤​ យ៉ាង​ គឺ៖

១. កពឡីការោ​  អាហារោ​  ឱឡារិកោ​  វា​  សុខុមោ​  វា​  អាហារ​គួរ​ធ្វើ​ឱ្យ​ជា​ពំនូត​គ្រោត​គ្រាត​ក្ដី ល្អិត​ក្ដី​

២. ផស្សោ​  ទុតិយោ​  ផស្សៈ​ ជា​អាហារ​ទី​ ២

៣. មនោសញ្ចេតនា​  តតិយា​  មនោសញ្ចេតនា​ ជា​អាហារ​ទី​ ៣

៤. វិញ្ញាណំ​  ចតុត្ថំ​  វិញ្ញាណ​ ជា​អាហារ​ទី​ ៤

( បិដក​លេខ​ ១៩​ ទំព័រ ១៦២ )


១. បាន​ដល់​បាយ​ និង​នំ​ជា​ដើម​តែង​នាំ​មក​នូវ​ឱជដ្ឋមករូប

២. បានដល់​ផស្សៈ​ទាំង​ ៦​ មាន​ចក្ខុសម្ផស្ស​ជា​ដើម​តែង​នាំ​មក​នូវ​វេទនា​ទាំង​ ៣

៣. បាន​ដល់​កុសលាកុសលចេតនា​ដែល​អាស្រ័យ​នឹង​ចិត្ត​ ចេតនា​នោះ​ចែក​ទៅ​ជា​ ៣​ គឺ​បុញ្ញាភិសង្ខារ​ ១​ អបុញ្ញាភិសង្ខារ​ ១​ អានេញ្ជាភិសង្ខារ​ ១ តែង​នាំ​មក​នូវ​បដិសន្ធិ​ក្នុង​ភព​ទាំង​ ៣

៤. បាន​ដល់​វិញ្ញាណក្ខន្ធ​គឺ​ចិត្ត​តែង​នាំ​មក​នូវ​នាមរូប​ក្នុង​ខណៈ​នៃ​បដិសន្ធិ

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ