Search

Loading

Content

26 January 2012

កថាវត្ថុ​ ១០​ ឋានៈ​ដែល​គួរ​សរសើរ​ ១០

ហេតុដែលគួរនិយាយ លោកហៅថា កថាវត្ថុ, កថាវត្ថុនោះ មាន ១០ គឺ
១. អប្បិច្ឆកថា       និយាយអំពីសេចក្តីប្រាថ្នាតិច
២. សន្តុដ្ឋិកថា       និយាយអំពីសេចក្តីសន្តោស
៣. បវិវេកកថា      និយាយអំពីសេចក្តីស្ងប់ស្ងាត់
៤. អសំសគ្គកថា    និយាយអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ
៥. វីរិយារម្ភកថា     និយាយអំពីប្រារព្ធសេចក្តីព្យាយាម
៦. សីលកថា          និយាយអំពីសីល

៧. សមាធិកថា       និយាយអំពីសមាធិ
៨. បញ្ញាកថា          និយាយអំពីបញ្ញា
៩. វិមុត្តិកថា           និយាយអំពីវិមុត្តិ
១០. វិមុត្តិញ្ញាណទស្សនកថា និយាយអំពីវិមុត្តិញ្ញាណទស្សនៈ
( ( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៨២ )

ឋានៈដែលគួរសរសើរ មាន ១០ គឺ
១. ឥធ  ភិក្ខវេ  ភិក្ខុ  អត្តនា  ច  អប្បិច្ឆោ  ហោតិ  អប្បិច្ឆកថញ្ច  ភិក្ខូនំ​  កត្តា  ហោតិ   ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ជា​អ្នក​ប្រាថ្នា​តិច ដោយខ្លួនឯងផង សម្តែងអំពីសេចក្តីប្រាថ្នាតិច ដល់​ភិក្ខុ​ទាំង​ឡាយ​ផង
២. អត្តនា  ច  សន្តុដ្ឋោ  ហោតិ  សន្តុដ្ឋិកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ ភិក្ខុ​ជាអ្នកសន្តោស ដោយ​ខ្លួនឯងផង សម្តែង​អំពី​សេចក្តី​សន្តោស​ដល់​ភិក្ខុ​ទាំង​ឡាយផង
៣. អត្តនា  ច  បវិវិត្តោ  ហោតិ  បវិវេកកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ  ភិក្ខុជាអ្នកស្ងប់ស្ងាត់ ដោយ​ខ្លួនឯងផង សម្តែង​អំពី​សេចក្តី​ស្ងប់​ស្ងាត់​ដល់​ភិក្ខុ​ទាំង​ឡាយផង
៤. អត្តនា  ច  អសំសដ្ឋោ  ហោតិ  អសំសដ្ឋកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ  ភិក្ខុជាអ្នកមិនច្រឡូក​ច្រឡំដោយពួកគណៈ ដោយខ្លួនឯងផង សម្តែង​អំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ ដល់ភិក្ខុទាំងឡាយ​ផង
៥. អត្តនា ច អារទ្ធវីរិយោ  ហោតិ  វីរិយារម្ភកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ ភិក្ខុជាអ្នកមានព្យាយាម​ប្រារព្ធហើយ ដោយខ្លួនឯងផង សម្តែង​អំពី​សេចក្តី​ប្រារព្ធព្យាយាម ដល់ភិក្ខុទាំងឡាយផង
៦. អត្តនា  ច  សីលសម្បន្នោ  ហោតិ  សីលសម្បទាកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ  ភិក្ខុជាអ្នក​បរិបូណ៌ដោយសីល ដោយខ្លួនឯងផង សម្តែង​អំពី​សេចក្តី​បរិបូណ៌ដោយសីល  ដល់ភិក្ខុទាំងឡាយផង
៧. អត្តនា  ច  សមាធិសម្បន្នោ  ហោតិ  សមាធិសម្បទាកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ  ភិក្ខុជា​អ្នកបរិបូណ៌ដោយសមាធិ ដោយខ្លួនឯងផង សម្តែង​អំពីការបរិបូណ៌ដោយសមាធិ   ដល់ភិក្ខុទាំងឡាយផង
៨. អត្តនា  ច  បញ្ញាសម្បទា  ហោតិ  បញ្ញាសម្បទាកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ  ភិក្ខុជាអ្នក​បរិបូណ៌ដោយបញ្ញា ដោយខ្លួនឯងផង សម្តែង​អំពី​ការ​បរិបូណ៌ដោយបញ្ញា ដល់ភិក្ខុទាំងឡាយផង
៩. អត្តនា  ច  វិមុត្តិសម្បន្នោ  ហោតិ  វិមុត្តិសម្បទាកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ  ភិក្ខុជាអ្នក​បរិបូណ៌ដោយវិមុត្តិ ដោយខ្លួនឯងផង សម្តែង​អំពី​ការ​បរិបូណ៌ ដោយវិមុត្តិ ដល់ភិក្ខុទាំងឡាយផង
១០. អត្តនា  ច  វិមុត្តិញ្ញាណទស្សនសម្បន្នោ  ហោតិ  វិមុត្តិញ្ញាណទស្សនសម្បទាកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ  ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយវិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯងផង សម្តែងអំពីការ​បរិបូណ៌​​ដោយ​វិមុត្តិញ្ញាណទស្សនៈ ដល់ភិក្ខុទាំងឡាយផង

នេះ​ជាឋានៈដែលគួរសរសើរ ទាំង ១០ ប្រការ ដូចបានពោលមកហើយ ។
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៨២-២៨៦ )
អត្ថបទដែលទាក់ទង ៖ តិរច្ឆានកថា

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ