Search

Loading

Content

10 January 2012

បន្លា​ ១០

កណ្តកោ បន្លា មាន ១០ យ៉ាង គឺ

១. បវិវេការាមស្ស  សង្គណិការាមតា  កណ្តកោ  សភាពជាអ្នក​ត្រេក​អរ​ក្នុង​ពួកគណៈ ជាបន្លា​របស់បុគ្គលដែលមាន​សេចក្តី​ស្ងប់​ស្ងាត់​ជា​ទីត្រេកអរ

២. អសុភនិមិត្តានុយោគំ អនុយុត្តស្ស សុភនិមិត្តានុយោគោ ​កណ្តកោ​ ការប្រកបរឿយៗ នូវ​សុភនិមិត្ត ជាបន្លារបស់​បុគ្គល​ដែល​ប្រកប​រឿយៗ​ នូវ​អសុភនិមិត្ត

៣. ឥន្ទ្រិយេសុ  គុត្តទ្វារស្ស  វិសូកទស្សនំ  កណ្តកោ  ការ​មើល​នូវ​សត្រូវ​ គឺ​ល្បែង​ផ្សេងៗ ជាបន្លា​របស់បុគ្គល មានទ្វារគ្រប់គ្រងហើយ ក្នុង​ឥន្ទ្រិយទាំងឡាយ

៤. ព្រហ្មចរិយស្ស  មាតុគ្គាមុបចារោ  កណ្តកោ  ការត្រាច់ទៅជិត​មាតុគ្រាម ជា​បន្លារបស់ព្រហ្មចរិយៈ

៥. បឋមស្ស  ឈានស្ស  សទ្ទោ  កណ្តកោ  សំឡេង ជាបន្លារបស់​បឋមជ្ឈាន

៦. ទុតិយស្ស  ឈានស្ស  វិតក្កវិចារា  កណ្តកា  វិតក្ក និងវិចារ ជា​បន្លា​របស់​ទុតិយជ្ឈាន

៧. តតិយស្ស  ឈានស្ស  បីតិ  កណ្តកោ  បីតិ ជាបន្លារបស់​តតិយជ្ឈាន

៨. ចតុត្ថស្ស ឈានស្ស អស្សាសប្បស្សាសា កណ្តកា អស្សាសប្បស្សាសៈ​ ( ខ្យល់ដកដង្ហើម​ចេញ និងខ្យល់ដកដង្ហើមចូល ) ជាបន្លារបស់ចតុត្ថជ្ឈាន

៩. សញ្ញាវេទយិតនិរោធសមាបត្តិយា  សញ្ញា  ច  វេទនា  ច  កណ្តកា​  សញ្ញា និងវេទនា ជាបន្លា​របស់សញ្ញាវេទយិតនិរោធសមាបត្តិ

១០. រាគោ  កណ្តកោ  ទោសោ  កណ្តកោ  មោហោ  កណ្តកោ  រាគៈ​ ជា​បន្លា ទោសៈ ជាបន្លា មោហៈ ជាបន្លា

( ស្រង់ចាកអង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៤-២៩៥ )

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ